បាល់ទាត់អន្តរជាតិ
Van Dijk ប្រាប់ឈ្មោះកីឡាករម្នាក់ ដែលគាត់ចង់លេងជាមួយបំផុត

ខ្សែការពារសញ្ជាតិហូឡង់ Virgil van Dijk បានបង្ហើបថា គាត់មានបំណងចង់លេងជាមួយកំពូលតារាឆ្នើមរបស់ក្លឹបមេឃខៀវ Manchester City គឺកីឡាករ Kevin De Bruyne។
យ៉ាងណាមិញបច្ចប្បន្ន Kevin De Bruyne ត្រូវបានគេចាត់ទុកថាជាខ្សែបម្រើប្រយុទ្ធដ៏ល្អបំផុតមួយរូបក្នុងពិភពលោក ដោយគាត់បានបង្ហាញខ្លួនយ៉ាងលេចធ្លោរបំផុតចាប់តាំងពីបានចូលរួមជាមួយ Manchester City កាលពីឆ្នាំ 2015។
De Bruyne បានស៊ុតបញ្ចូលទីសរុបបាន 89 គ្រាប់ សម្រាប់ Manchester City ក្នុងការបង្ហាញខ្លួន 324 ប្រកួត និងធ្លាប់បានឈ្នះពាន Premier League ចំនួន 4 ដង។ ដូចគ្នានេះដែរ Van Dijk ក៏ជាកីឡាករម្នាក់ដែលទទួលបានភាពជោគជ័យដ៏អស្ចារ្យផងដែរ ជាពិសេសចាប់តាំងពីបានចូលរួមជាមួយ Liverpool ក្នុងឆ្នាំ 2018 និងធ្លាប់បានឈ្នះពានរង្វាន់ធំៗជាច្រើន។
ថ្មីៗនេះ Van Dijk បានបង្ហាញពីការពេញចិត្តយ៉ាងខ្លាំងចំពោះសមត្ថភាពរបស់ខ្សែបម្រើ Kevin De Bruyne ហើយអ្នកទាំងពីរក៏ត្រូវបានគេសង្កេតឃើញថា មានទំនាក់ទំនងជាមួយគ្នាយ៉ាងល្អនៅក្រៅទីលានផងដែរ។
Van Dijk បានប្រាប់លោក Gary Neville នៅលើ The Overlap ថា៖ “កីឡាករម្នាក់ដែលខ្ញុំមិនធ្លាប់លេងជាមួយពីមុនមក ប៉ុន្តែចង់លេងជាមួយគឺ Kevin De Bruyne។ គាត់ពិតជាអស្ចារ្យមិនគួរឲ្យជឿ ហើយប្រសិនបើគាត់នឹងលេងនៅ Liverpool យើងនឹងកាន់តែនៅកម្រិតខ្ពស់ជាងអ្វីដែលយើងធ្លាប់ធ្វើបាន។ គាត់ពូកែបញ្ជូនបាល់ពីចម្ងាយ, ស៊ុតបញ្ចូលទីបានច្រើន និងមានលក្ខណៈសម្បត្តិគ្រប់បែបយ៉ាងជាខ្សែបម្រើ និងជាកីឡាករឆ្នើមនាសម័យបច្ចុប្បន្ន”។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ13 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ
-
បាល់ទាត់អន្តរជាតិ16 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi