Connect with us

បាល់ទាត់អន្តរជាតិ

Unai Emery ចង់​នាំ​យក Pau Torres ទៅ Aston Villa

Published

on

ក្លឹប Aston Villa ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ចាប់​អារម្មណ៍​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​ខ្សែការពារ​របស់​ក្លឹប Villarreal គឺ​កីឡាករ Pau Torres។

ដោយ​ឡែក​ថ្មីៗ​នេះ​លោក Unai Emery បាន​ចាកចេញ​ពី Villarreal ដើម្បី​មក​កាន់​តំណែង​នៅ Aston Villa ប៉ុន្តែ​គ្រូ​បង្វឹក​សញ្ជាតិ​អេស្ប៉ាញ​រូបនេះ​ហាក់​ដូចជា​ចង់​នាំ​យក​កីឡាករ​មួយ​ចំនួន​ពី​អតីត​ក្លឹប​របស់​គាត់​នៅ​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​ដែល​បើក​ឡើង​វិញ​នៅ​ខែ​មករា​ខាង​មុខ។

យោងតាម Football Insider បាន​ឲ្យ​ដឹង​ថា លោក Unai Emery ចង់​ពង្រឹង​តំបន់​ការពារ​របស់ Aston Villa ហើយ​គ្រូ​បង្វឹក​រូប​នេះ​ស្គាល់​ច្បាស់​ពី​សមត្ថភាព​របស់ Pau Torres ដែល​ត្រូវ​នឹង​អ្វី​ដែល​គាត់​ចង់​បាន។ ជាមួយ​នឹង​កុងត្រា​បច្ចុប្បន្ន​របស់​ខ្សែ​ការពារ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ ត្រូវ​ផុត​កំណត់​នៅ​ខែ​មិថុនា ឆ្នាំ 2024 នោះ Villarreal ត្រូវ​បាន​គេ​ជឿថា នឹង​លក់ Pau Torres ក្នុង​តម្លៃ 40 លានផោន។

គួរ​រំលឹក​ផង​ដែរ​ថា កីឡាករ​វ័យ 25 ឆ្នាំ​រូបនេះ​ធ្លាប់​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយ​នឹង​ការ​ផ្ទេរ​ទៅ​កាន់​ទឹកដី Premier League ជា​យូរ​មក​ហើយ ប៉ុន្តែ​ការ​ផ្ទេរ​មិន​បាន​កើត​ឡើង​ឡើយ ហើយ​គាត់​ក៏​​ស្នាក់​នៅ Villarreal បន្ត​ទៀត និង​បាន​ចាប់ផ្តើម​រដូវកាល​ថ្មី​ជាមួយ​នឹង​ការ​ប្រកួត La Liga ចំនួន 12 ប្រកួត​មក​ហើយ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២