បាល់ទាត់អន្តរជាតិ
Thomas Muller ផ្ញើសារទៅកាន់ Gerard Pique នៅពេលដឹងថា ខ្សែការពាររូបនេះប្រកាសចូលនិវត្តន៍
ខ្សែប្រយុទ្ធ Thomas Muller របស់ក្លឹប Bayern Munich បានផ្ញើសារមួយទៅកាន់ខ្សែការពារ Gerard Pique របស់ក្លឹបអ្នកមានបុណ្យ Barcelona បន្ទាប់ពីកីឡាករអេស្ប៉ាញរូបនេះ បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់កាលពីប៉ុន្មានថ្ងៃមុន។
Gerard Pique ដែលមានវ័យ 35 ឆ្នាំបានប្រកាសថា គាត់នឹងបញ្ចប់អាជីពបាល់ទាត់របស់ខ្លួន បន្ទាប់ពីការប្រកួតចុងក្រោយរបស់ Barcelona ជាមួយ Almeria នៅថ្ងៃសៅរ៍ទី 5 សប្ដាហ៍នេះ។ ដោយឡែកខ្សែការពាររូបនេះបានបញ្ចប់អាជីពដ៏អស្ចារ្យ ដោយគាត់បានបង្ហាញខ្លួនសរុបចំនួន 615 ប្រកួតឲ្យ Barcelona។
គាត់បានឈ្នះពានរង្វាន់ UEFA Champions League ចំនួន 4 ដង និង La Liga ចំនួន 8 ដង។ ក្រៅពីការឈ្នះពានជាមួយក្លឹប Pique ក៏ធ្លាប់ជាឈ្នះពាន World Cup សម្រាប់ក្រុមជម្រើសជាតិអេស្ប៉ាញម្ដងផងដែរកាលពីឆ្នាំ 2010។
ខ្សែការពារជើងចាស់រូបនេះធ្លាប់ជាគូប្រជែងដ៏ស្វិតស្វាញនៅលើទីលានជាមួយ Thomas Muller របស់ក្លឹប Bayern Munich ហើយពួកគេធ្លាប់ប្រកួតប៉ះគ្នាសរុបចំនួន 9 ដង ដោយឈ្នះ 2 ស្មើ 1 និងចាញ់ 6 ប្រកួត។
យ៉ាងណា ក្រោយពីការប្រកាសចូលនិវត្តន៍របស់ Gerard Pique ខ្សែប្រយុទ្ធ Thomas Muller បានឆ្លើយតបសារទៅគាត់គណនី Twitter របស់គាត់ថា៖ “តែងតែជាគូប្រកួតប្រជែងដ៏ស្វិតស្វាញ និងជាកីឡាដ៏អស្ចារ្យម្នាក់។ ជាអ្នកឈ្នះ និងជាកំពូលកីឡាករប្រចាំការប្រកួតរបស់យើង។ សូមអរគុណ @Gerard Pique”។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid ត្រៀមចែកផ្លូវគ្នាជាមួយលោក Carlo Ancelotti
-
បាល់ទាត់អន្តរជាតិ5 days ago
Unai Emery បដិសេធមិនឲ្យក្លឹបនាំយកខ្សែបម្រើរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ2 days ago
Mikel Arteta មិនជឿថា Liverpool អាចរក្សាតំណែងកំពូលរបស់ខ្លួនរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះនោះទេ