បាល់ទាត់អន្តរជាតិ
Tottenham Hotspur នឹងចុះហត្ថលេខាលើ Ruslan Malinovskyi នៅខែមករាខាងមុខនេះ

ក្លឹបមាន់ខ្នាយមាស Tottenham Hotspur ត្រូវបានគេរាយការណ៍ថា កំពុងឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីចុះហត្ថលេខាលើកីឡាករសញ្ជាតិអ៊ុយក្រែន Ruslan Malinovskyi ដែលបច្ចុប្បន្នកំពុងលេងនៅក្លឹប Atalanta។
ខ្សែបម្រើវ័យ 29 ឆ្នាំរូបនេះបានបង្ហាញខ្លួនមិនសូវទៀងទាត់ឡើយនៅ Atalanta B.C រដូវកាលនេះ។ ស្របពេលជាមួយគ្នានេះដែរ Ruslan Malinovskyi ក៏ឈានដល់ឆ្នាំចុងក្រោយនៃកុងត្រាបច្ចុប្បន្នរបស់គាត់ជាមួយក្លឹបអ៊ីតាលីមួយនេះផងដែរ។
ឱកាសរបស់ Malinovskyi ក្នុងការបន្តកុងត្រាថ្មីជាមួយ Atalanta ហាក់ដូចជាមានកម្រិតទាប ខណៈដែលកីឡាកររូបនេះបានជួបការលំបាកក្នុងការស្វែងរកឱកាសបង្ហាញសមត្ថភាពឲ្យបានទៀងទាត់នៅ Serie A។
ដើម្បីជៀសវាងការបាត់បង់ Malinovskyi ដោយមិនបានចំណេញអ្វីនោះ Atalanta ត្រូវបានគេសន្មត់ថា នឹងលក់គាត់ចេញទៅឲ្យក្លឹបផ្សេងនៅខែមករាឆ្នាំក្រោយនេះ ជាជាងការទុកឲ្យគាត់រហូតផុតកុងត្រានៅថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2023។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ21 hours ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ9 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi
-
បាល់ទាត់អន្តរជាតិ5 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ