បាល់ទាត់អន្តរជាតិ
Paul Scholes ថា ប្រសិនបើ Garnacho បានទៅលេងជាមួយ Messi នៅក្រុមជម្រើសជាតិនោះកាន់តែប្រសើរ
អតីតវីរបុរសរបស់ក្លឹប Manchester United លោក Paul Scholes បានលើកឡើងថា ឱកាសរបស់ Alejandro Garnacho ក្នុងការលេងជាមួយ Lionel Messi អាចជាឫសគល់មួយ ដែលធ្វើឲ្យកីឡាករវ័យក្មេងរូបនេះកាន់តែមានទម្រង់លេងល្អប្រសើរ និងទំនុកចិត្តនៅលើទីលានជាងមុន។
យ៉ាងណាមិញកីឡាករវ័យក្មេងសញ្ជាតិអាហ្សង់ទីន Alejandro Garnacho បច្ចុប្បន្នកំពុងស្ថិតក្នុងរដូវកាលថ្មីនៅ Old Trafford ជាមួយក្រុមឈុតធំរបស់ក្លឹបបិសាចក្រហម ខណៈដែលកាលពីរដូវកាលមុនខ្សែប្រយុទ្ធស្លាបរូបនេះនៅលេងជាមួយក្រុមយុវជន និងបានជួយមិត្តរួមក្រុមរបស់ខ្លួនឲ្យឈ្នះ FA Youth Cup ផងដែរ។
Garnacho បានបង្ហាញខ្លួនចំនួន 5 ដងសម្រាប់ក្លឹបបិសាចក្រហមនៅរដូវកាលនេះក្រោមការដឹកនាំរបស់លោក Erik ten Hag និងបានស៊ុតបញ្ចូលទីគ្រាប់ដំបូងរបស់ខ្លួនក្នុងជ័យជម្នះនៅ Europa League កាលពីម្សិលមិញ ទៅលើក្រុមអេស្ប៉ាញ Real Sociedad។
ទោះជាយ៉ាងណាក៏ដោយ Paul Scholes ដែលធ្លាប់ជាកីឡាករឆ្នើមមួយរូប បានមើលឃើញថា Alejandro Garnacho ហាក់ដូចជាមិនទាន់មានទំនុកចិត្តគ្រប់គ្រាន់ឡើយនៅលើទីលាន។ Paul Scholes អះអាងថា ឱកាសរបស់ Garnacho ក្នុងការទៅហ្វឹកហាត់ជាមួយ Lionel Messi ក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន អាចនឹងធ្វើឲ្យកីឡាករវ័យក្មេងរូបនេះមានទំនុកចិត្តខ្លាំងជាងមុន។
ដោយឡែកខ្សែប្រយុទ្ធស្លាប Alejandro Garnacho គឺជាមិត្តរួមសញ្ជាតិរបស់ Lionel Messi ប៉ុន្តែអ្នកទាំងពីរមិនធ្លាប់បានបង្ហាញខ្លួននៅលើទីលានជាមួយគ្នាឡើយ ព្រោះកីឡាករទាំងពីរហាក់ដូចជាខុសជំនាន់គ្នា។ ទោះជាយ៉ាងណាក៏ដោយប្រសិនបើក្រុមជម្រើសជាតិអាហ្សង់ទីនពិចារណាកោះហៅ Garnacho ឲ្យចូលរួមលេងក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំនេះ នោះអាចជាឱកាសដែលគាត់នឹងលេងក្នុងក្រុមជម្រើសជាតិជាមួយ Lionel Messi។
ប្រភព: Mirror
-
បាល់ទាត់អន្តរជាតិ5 days ago
Barcelona ជួលអង្គរក្សផ្ទាល់ខ្លួនឲ្យតាមការពារ Lamine Yamal
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្លះៗអំពីការប្រកួតបើកឆាក UCL រំលងអាធ្រាតនេះរវាង Liverpool និង AC Milan
-
បាល់ទាត់អន្តរជាតិ5 days ago
ខ្សែប្រយុទ្ធសំខាន់ម្នាក់របស់ក្លឹប Real Madrid របួសមិនអាចចូលលេងបាន 2 ខែ