បាល់ទាត់អន្តរជាតិ
ក្លឹបធំៗជាច្រើនកំពុងចាប់អារម្មណ៍លើកីឡាករវ័យ 16 ឆ្នាំរបស់ក្លឹប Palmeiras

ក្លឹបអធិរាជស Real Madrid, Paris Saint-Germain និងតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា កំពុងព្យាយាមដើម្បីចុះហត្ថលេខាលើកីឡាករដែលប្រសូត្រចេញពីថ្នាលយុវជនរបស់ក្លឹប Palmeiras គឺកីឡាករ Endrick Felipe។
កីឡាករវ័យ 16 ឆ្នាំរូបនេះត្រូវបានគេចាត់ទុកថាជាកីឡាករដែលមានទេពកោសល្យដ៏លេចធ្លោបំផុតក្នុងពិភពបាល់ទាត់ ដោយបច្ចុប្បន្នគាត់ត្រូវបានប្រូម៉ូតឲ្យឡើងមកលេងជាមួយឈុតធំផ្លូវការណ៍របស់ក្លឹប ខណៈដែលគាត់ទើបតែនៅវ័យក្មេងប៉ុណ្ណោះ។
Endrick Felipe បានចាប់ផ្តើមរដូវកាលឆ្នាំ 2022 ជាមួយនឹងគ្រាប់បាល់ 3 គ្រាប់ពីការបង្ហាញខ្លួន 5 ប្រកួតរបស់ Palmeiras។ ជាមួយនឹងទម្រង់លេងដ៏លេចធ្លោរនេះដែរ យោងតាមរបាយការណ៍ចុងក្រោយថ្មីៗពីលោក Fabrizio Romano បានឲ្យដឹងថា ក្លឹបអធិរាជស Real Madrid, PSG និង Chelsea គឺជាក្លឹបទាំងបីដែលបានបង្ហាញពីចំណាប់អារម្មណ៍ខ្លាំងបំផុត ក្នុងការចុះហត្ថលេខាលើកីឡាករសញ្ជាតិប្រេស៊ីលរូបនេះ។
ប្រភព: Sportsmole