Connect with us

បាល់ទាត់អន្តរជាតិ

ក្លឹប​បិសាចក្រហម នឹង​ដាក់ Aaron Wan-Bissaka ឲ្យ​ខ្ចី​ជើង​ទៅ​ក្លឹប​ចាស់​វិញ

Published

on

ក្លឹប​បិសាចក្រហម Manchester United ត្រូវ​បាន​គេ​រាយការណ៍​មក​ថា បាន​​ត្រៀម​អនុញ្ញាត​ឲ្យ​ខ្សែការពារ​ស្លាប Aaron Wan-Bissaka វិល​ត្រឡប់​ទៅ​អតីត​ក្លឹប​ចាស់ Crystal Palace វិញ​ក្នុង​លក្ខខណ្ឌ​ខ្ចីជើង​នៅ​ខែ​មករា​ខាង​មុខ​នេះ។

ចាប់​តាំង​ពី​ចូលរួម​ជា​មួយ Manchester United ដោយ​ផ្ទេរ​ពី Crystal Palace ក្នុង​ឆ្នាំ 2019 Wan-Bissaka បាន​បង្ហាញ​ខ្លួន 127 ប្រកួត ដោយ​ស៊ុតបញ្ចូលទី​បាន 2 គ្រាប់ និង Assists បាន 10 ដង។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ក្រោម​ការ​ដឹកនាំ​របស់​លោក Erik Ten Hag ខ្សែការពារ​រូប​នេះ​បាន​បាត់បង់​តំណែង​លេង​ទាំង​ស្រុង ដោយ​គ្រូ​បង្វឹក​ប្រើប្រាស់ Diogo Dalot ជា​ជម្រើស 11 នាក់​ដំបូង​គ្រប់​ការ​ប្រកួត Premier League នៅ​រដូវកាល​នេះ។

ថ្មីៗ​នេះ​យោងតាម​របាយការណ៍​ពី Metro បាន​លើក​ឡើង​ថា Crystal Palace មិន​អាច​មាន​លទ្ធភាព​ទិញ​ដាច់​កុងត្រា​របស់​ខ្សែការពារ​ស្ដាំ Aaron Wan-Bissaka នៅ​ខែ​មករា​នេះ​ទេ ដូច្នេះ​ពួក​គេ​នឹង​សម្រេច​ចិត្ត​ខ្ចីជើង​គាត់​ជំនួស​វិញ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២