បាល់ទាត់អន្តរជាតិ
ក្រុមជម្រើសជាតិ 5 ដែលមានខ្សែប្រយុទ្ធមុតស្រួចបំផុត

ការប្រកួត FIFA World Cup 2022 នឹងចាប់ផ្ដើមក្នុងរយៈពេលតិចជាងពីរសប្តាហ៍។ វាជាពេលវេលាដ៏រំភើបមួយសម្រាប់អ្នកគាំទ្របាល់ទាត់ ខណៈដែលកីឡាករក្នុងក្រុមជម្រើសជាតិនីមួយៗបានរៀបចំខ្លួន ដើម្បីប្រយុទ្ធនៅលើទីលានដ៏អស្ចារ្យក្នុងអាជីពបាល់ទាត់របស់ខ្លួន។
ជាមួយគ្នានេះដែរ យើងនឹងឃើញក្រុមបាល់ទាត់អស្ចារ្យជាច្រើននៅក្នុងព្រឹត្តិការណ៍នោះ ហើយក្រុមនីមួយៗមានលក្ខណៈពិសេសរៀងៗខ្លួន។ ដោយឡែកថ្ងៃនេះយើងនឹងលើកយកនូវក្រុមជម្រើសជាតិទាំង 5 ដែលមានខ្សែប្រយុទ្ធគ្រោះថ្នាក់បំផុត ហើយអាចបង្ករព្យុះភ្លៀងនៅ FIFA World Cup ឆ្នាំ 2022 នេះផងដែរ។
5. អាហ្សង់ទីន
អាហ្សង់ទីន ជាក្រុមជម្រើសជាតិដែលមានខ្សែប្រយុទ្ធល្អៗជាច្រើន ជាពិសេសពួកគេមាន Lionel Messi។ ពួកគេមានកីឡាករដែលពោរពេញដោយបទពិសោធន៍ដូចជា Angel Di Maria, Lautaro Martinez និង Paulo Dybala ជាដើម។
4. ព័រទុយហ្គាល់
ព័រទុយហ្គាល់នឹងបង្ហាញខ្លួនជាលើកទីប្រាំបីនៅ World Cup ឆ្នាំនេះ។ លោក Fernando Santos ដែលជាគ្រូបង្វឹក សង្ឃឹមថាគាត់អាចដឹកនាំប្រទេសរបស់ខ្លួនឲ្យឈ្នះពាន World Cup ឆ្នាំនេះ។ ប្រទេសនេះក៏មានខ្សែប្រយុទ្ធជាច្រើនដូចជា Cristiano Ronaldo, Joao Felix និង Rafael Leao…។
3. អង់គ្លេស
លោក Gareth Southgate មានការសម្រេចចិត្តមួយចំនួនដ៏ពិបាក ព្រោះអង់គ្លេសសំបូរដោយធនធានខ្សែប្រយុទ្ធល្អៗជាច្រើន។ យ៉ាងណាខ្សែប្រយុទ្ធសំខាន់ៗដែលគេរំពឹងថា នឹងបង្ហាញខ្លួននៅ World Cup ឆ្នាំនេះមានដូចជា Harry Kane, Phil Foden, Raheem Sterling, Mason Mount, Jack Grealish និង Bukayo Saka។
2. បារាំង
ប្រទេសបារាំង គឺជាក្រុមការពារតំណែងជើងឯក។ នៅឆ្នាំនេះ ពួកគេក៏នៅតែជាក្រុមដែលមានខ្សែប្រយុទ្ធល្អៗជាច្រើនដែរ ដែលមានដូចជា Karim Benzema, Kylian Mbappe និង Ousmane Dembele ជាដើម។
1. ប្រេស៊ីល
យើងគ្រប់គ្នាបានដឹងហើយថា ក្រុមដែលមានរហស្សនាមថា សាំបាប្រេស៊ីល គឺជាប្រទេសដែលសំបូរដោយធនធានកីឡាករជាច្រើនជាពិសេសខ្សែប្រយុទ្ធដែលមានទេពកោសល្យពូកែញាក់បាល់។ កីឡាករដែលលេងតំណែងប្រយុទ្ធមានដូចជា Neymar Jr, Vinicius Junior, Gabriel Jesus, Antony, Gabriel Martinelli, Raphinha, Richarlison និង Pedro ជាដើម។
ប្រភព: Sportskeeda