បាល់ទាត់អន្តរជាតិ
Lo Celso នឹងខកខានការប្រកួត World Cup សម្រាប់អាហ្សង់ទីន

នេះជារឿងដ៏ខកចិត្តមួយសម្រាប់អ្នកគាំទ្រក្រុមជម្រើសជាតិអាហ្សង់ទីន ដោយសារខ្សែបម្រើ Giovani Lo Celso របស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur ដែលខ្ចីជើងនៅ Villarreal ត្រូវបានដកឈ្មោះចេញពីការប្រកួត World Cup នៅប្រទេសកាតា ព្រោះបញ្ហារបួសសរសៃពួរ។
បច្ចុប្បន្ន Lo Celso កំពុងនៅជាមួយក្លឹប Villarreal ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល។ Giovani Lo Celso ធ្លាប់ជាខ្សែបម្រើដ៏សំខាន់របស់ក្រុមជម្រើសជាតិអាហ្សង់ទីន ហើយគាត់ក៏ធ្លាប់បានជួយក្រុមឲ្យឈ្នះពាន Copa America 2021 និង Finalissima ផងដែរ។
Giovani Lo Celso ប្រហែលជាត្រូវការវះកាត់លើសរសៃពួរ ដែលទំនងជាអាចរារាំងគាត់មិនឲ្យបង្ហាញខ្លួនលើទីលានប្រកួតរយៈពេលយូរ។ រដូវកាលនេះមុននឹងមានបញ្ហារបួស Lo Celso ជាកីឡាករដែលលេចធ្លោរម្នាក់នៅ La Liga ដោយបង្ហាញខ្លួនក្នុងជម្រើស 11 នាក់ដំបូងចំនួន 8 ប្រកួត ក្នុងចំណោម 9 ប្រកួត និងគាត់បានបង្ហាញខ្លួន 13 ដង ក្នុងការប្រកួតទាំងអស់របស់ក្លឹប។
ប្រភព: Sportsmole