Connect with us

បាល់ទាត់អន្តរជាតិ

Jurgen Klopp ប្រាប់​ថា កំហុស​ដ៏​ធំ​ក្នុង​ជីវិត​របស់​គាត់ គឺ​មិន​បាន​ចុះ​ហត្ថលេខា​លើ Son Heung-min

Published

on

គ្រូ​បង្វឹក​របស់​ក្លឹប​ហង្សក្រហម Liverpool លោក Jurgen Klopp បាន​សារ​ភាព​ថា កំហុស​ដ៏​ធំ​របស់​គាត់​មួយ គឺ​ការ​ខកខាន​មិន​បាន​ចុះហត្ថលេខា​លើ​ខ្សែប្រយុទ្ធ Son Heung-min របស់​ក្លឹប​មាន់ខ្នាយមាស Tottenham Hotspur។

យ៉ាង​ណា​មិញ​លោក Jurgen Klopp ធ្លាប់​បាន​ព្យាយាម​ចុះ​ហត្ថលេខា​លើ Son Heung-min ម្ដង​ផង​ដែរ ពេល​ដែល​គាត់​នៅ​ជា​គ្រូ​បង្វឹក​របស់​ក្លឹប Borussia Dortmund ហើយ​ពេល​នោះ Son ជា​កីឡាករ​របស់​ក្លឹប Hamburger SV។ Jurgen Klopp មិន​អាច​ទាក់ទាញ​គាត់​បាន​ឡើយ ហើយ​ធ្វើ​ឲ្យ​កីឡាករ​រូបនេះ​បាន​សម្រេច​ចិត្ត​ទៅ​ចូលរួម​ជា​មួយ​ក្រុម Bayer Leverkusen ជំនួស​វិញ។

គ្រូ​បង្វឹក​ឆ្នើម​សញ្ជាតិ​អាឡឺម៉ង់ Jurgen Klopp បាន​ធ្វើ​ការ​អត្ថាធិប្បាយ​ពេល​កំពុង​និយាយ​ទៅ​កាន់​បណ្តាញ KBS របស់​កូរ៉េ​ខាងត្បូង (តាមរយៈ Daily Star) ថា៖ “កំហុស​ដ៏​ធំ​មួយ​ក្នុង​ជីវិត​របស់​ខ្ញុំ គឺ​ខ្ញុំ​មិន​បាន​ចុះហត្ថលេខា​លើ​គាត់ (Son Heung-min)។ គេ​ជា​កីឡាករ​ឆ្នើម, កីឡាករ​លំដាប់​ពិភពលោក និង​ជា​ខ្សែប្រយុទ្ធ​ដ៏​អស្ចារ្យ​ម្នាក់​ក្នុង​ពិភព​បាល់ទាត់…”។

ប្រភព: Sportskeeda

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២