Connect with us

បាល់ទាត់អន្តរជាតិ

Aston Villa ត្រៀមផ្ទេរ​ខ្សែ​ប្រយុទ្ធ​ស្លាប Samuel Chukwueze របស់​ក្លឹប Villarreal

Published

on

ក្លឹប Aston Villa ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ពិរចារណា​លើ​ការ​ផ្ទេរ​មួយ សម្រាប់​ខ្សែប្រយុទ្ធ​ស្លាប​របស់ Villarreal គឺ​កីឡាករ Samuel Chukwueze នៅ​ខែ​មករា​ខាង​មុខ​នេះ ដែល​វា​ជា​ការ​ចង្អុល​បង្ហាញ​ពី​គ្រូ​បង្វឹក​ថ្មី​របស់​ក្លឹប​លោក Unai Enery។

Aston Villa ទើបតែ​បាន​តែង​តាំង​លោក Unai Enery ជា​គ្រូ​បង្វឹក​ថ្មី​របស់​ពួកគេ ដែល​គ្រូ​បង្វឹក​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​បាន​មក​ជំនួស​តំណែង​របស់​លោក Steven Gerrard។ Unai Enery បាន​ចាប់ផ្តើម​កាន់​តួនាទី​ដ៏ល្អ​ឥតខ្ចោះនៅ West Midlands ដោយ​បាន​ទទួល​ជ័យជម្នះ 3-1 លើ​ក្រុម Manchester United ដែល​ជា​ប្រកួត​ដំបូង​ក្រោម​ការ​ដឹកនាំ​របស់​ខ្លួន។

យោង​ទៅ​តាម​របាយការណ៍​ពី Fichajes បាន​ឲ្យ​ដឹង​ថា Unai Enery ពេញ​ចិត្ត​នឹង​សមត្ថភាព​របស់ Samuel Chukwueze និង​ចង់​នាំ​យក​កីឡាករ​វ័យ 23 ឆ្នាំ​រូប​នេះ​មក​កាន់​ទឹកដី​អង់គ្លេស។ ជាមួយ​គ្នា​នេះ​ដែរ​លោក Unai Enery ក៏​ធ្លាប់​ជា​គ្រូ​បង្វឹក​របស់ Samuel Chukwueze កាល​ពី​នៅ​ក្លឹប​ចាស់ Villarreal ហើយ​គ្រូ​បង្វឹក​រូប​នេះ​ពិត​ជា​ដឹង​ច្បាស់ពី​សមត្ថភាព​របស់​គាត់។

បច្ចុប្បន្ន Chukwueze នៅ​មាន​កុងត្រា​រហូត​ដល់​ថ្ងៃទី 30 ខែ​មិថុនា ឆ្នាំ 2024 ជាមួយ​ក្លឹប Villarreal ប៉ុន្តែ​ការ​ផ្ទេរ​អាច​នឹង​កើត​ឡើង​ដោយ​ការ​ចរចា​រវាង​ក្លឹប​ទាំង​ពីរ ហើយ​តម្លៃ​ផ្ទេរ​អាច​នឹង​ចន្លោះ​ពី 34.3 លានផោន ទៅ 42.9 លានផោន។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២