Connect with us

បាល់ទាត់អន្តរជាតិ

Chelsea ត្រៀម​ផ្ទេរ​ខ្សែការពារ​កណ្ដាល Jose Gimenez របស់ Atletico Madrid

Published

on

ក្លឹប​តោខៀវ Chelsea អាច​នឹង​ផ្ទេរ​​ខ្សែ​ការពារ​កណ្តាល Jose Gimenez របស់​ក្លឹប Atletico Madrid ក្នុង​​អំឡុង​ទីផ្សារ​ដោះដូរ​កីឡាករ​ខែ​មករា​ឆ្នាំ​ក្រោយ។ កីឡាករ​វ័យ 27 ឆ្នាំ​រូបនេះ​បាន​នៅ​ជា​មួយ​ក្លឹប​យក្ស​អេស្ប៉ាញ Atletico Madrid តាំង​ពី​ឆ្នាំ 2013 មក​ម្ល៉េះ ដោយ​លេង​សរុប​រហូត​ដល់ 263 ប្រកួត​ឯណោះ។

នៅ​រដូវកាល​នេះ Jose Gimenez នៅ​តែ​ជា​កីឡាករ​ដ៏​សំខាន់​សម្រាប់​លោក Diego Simeone បើ​ទោះ​បី​ជា​មាន​បញ្ហា​សុខភាព​ខ្លះៗ​ក៏​ដោយ និង​បាន​បង្ហាញ​ខ្លួន​ចំនួន 14 ដង នៅ​គ្រប់​ព្រឹត្តិការណ៍​ប្រកួត​ទាំង​អស់​របស់​ក្លឹប។

កីឡាករ​​សញ្ជាតិ​អ៊ុយរូហ្គាយ Jose Gimenez នៅ​មាន​កុងត្រា​ 3 ឆ្នាំទៀត​នៅ Metropolitano។ យ៉ាង​ណា​ទម្រង់​លេង​បច្ចុប្បន្ន និង​ការ​ខកខាន​​របស់ Atletico Madrid ក្នុង​ការ​ឡើង​ទៅ​វគ្គបន្ត​នៃ​ក្របខ័ណ្ឌ UEFA Champions League និង​មិន​មាន​ឱកាស​លេង​នៅ Europa League ត្រូវ​បាន​គេ​ជឿថា ពួក​គេ​កំពុង​មាន​ការ​លំបាក​ផ្នែក​ហិរញ្ញវត្ថុ​យ៉ាង​ធ្ងន់ធ្ងរ ហើយ​ត្រូវ​បង្ខំ​ចិត្ត​លក់​ចេញ​កីឡាករ​មួយ​ចំនួន​ធំ។

ក្រៅ​ពី​នេះ បើ​យោង​ទៅ​តាម​អ្នក​កាសែត​អ៊ីតាលី Rudy Galetti បាន​អះអាង​ថា មិន​មែន​តែ Jose Gimenez នោះ​ទេ សូម្បី​តែ Joao Felix ក៏​អាច​នឹង​ផ្ទេរ​ចេញ​នៅ​ក្នុង​ខែ​មករា​នេះ​ដែរ ជាមួយ​នឹង​តម្លៃ​ផ្ទេរ​ដ៏​សមរម្យ​ថែម​ទៀត​ផង។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២