បាល់ទាត់អន្តរជាតិ
Barcelona និង Juventus កំពុងចាប់អារម្មណ៍លើខ្សែប្រយុទ្ធជិតផុតកុងត្រា Wilfried Zaha

របាយការណ៍ចុងក្រោយមួយបានឲ្យដឹងថា ក្លឹបអ្នកមានបុណ្យ Barcelona និងក្លឹបសេះបង្កង់ Juventus កំពុងចាប់អារម្មណ៍ចង់បាន Wilfried Zaha ខណៈដែលខ្សែប្រយុទ្ធរូបនេះកំពុងបដិសេធមិនព្រមបន្តកុងត្រាថ្មីជាមួយក្លឹបរបស់ខ្លួន Crystal Palace។
កីឡាករសញ្ជាតិកូតឌីវ័រ Wilfried Zaha គឺជាអតីតកីឡាកររបស់ក្លឹបបិសាចក្រហម Manchester United។ នៅពេលនេះ Wilfried Zaha បានក្លាយជាតួឯករបស់ Crystal Palace និងបានចំណាយពេលវេលា 8 ឆ្នាំជាមួយក្លឹបបច្ចប្បន្នរបស់ខ្លួនគិតចាប់តាំងពីការផ្ទេរកាលពីឆ្នាំ 2015។
ទោះជាយ៉ាងណាក៏ដោយ Wilfried Zaha កំពុងមានក្ដីស្រមៃចង់លេងនៅ UEFA Champions League ហើយកីឡាករវ័យ 29 ឆ្នាំរូបនេះ ត្រូវបានគេរំពឹងថា នឹងចាកចេញពី Crystal Palace ដោយគ្មានតម្លៃខ្លួននៅពេលផុតកុងត្រា ដើម្បីស្វែងរកទ្រនំថ្មីដែលមានឱកាសលេងពានរង្វាន់ធំៗ។
ជាមួយគ្នានេះដែរ Barcelona គឺជាក្លឹបដែលកំពុងតែរិះថាំលើការចំណាយប្រាក់ផ្ទេរកីឡាករ ដោយពួកគេព្យាយាមនាំយកកីឡាករចំណូលថ្មីដែលផុតកុងត្រាពីក្លឹបចាស់ ហើយ Wilfried Zaha គឺជាកីឡាករម្នាក់ដ៏សមស្របបំផុតនឹងបំណងរបស់ពួកគេ ព្រោះគាត់នឹងផុតកុងត្រានៅថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2023 នេះហើយ។
ប្រភព: Standard UK
-
បាល់ទាត់អន្តរជាតិ21 hours ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ9 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi
-
បាល់ទាត់អន្តរជាតិ6 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ