បាល់ទាត់អន្តរជាតិ
Benfica ដាក់តម្លៃ 100 លានអឺរ៉ូភ្លាមៗ ក្រោយពេលលឺថា Liverpool ចង់បានខ្សែបម្រើរបស់ខ្លួន Enzo Fernandez

ក្លឹបយក្សនៅព័រទុយហ្គាល់ Benfica បានកំណត់តម្លៃ 100 លានអឺរ៉ូសម្រាប់ខ្សែបម្រើសញ្ជាតិអាហ្សង់ទីន Enzo Fernandez នេះបើយោងទៅតាម Fichajes បានចុះផ្សាយ។ ដោយឡែកកីឡាករវ័យ 21 ឆ្នាំរូបនេះ ត្រូវបានក្លឹបហង្សក្រហម Liverpool តាមដានយ៉ាងយកចិត្តទុកដាក់ ដោយពួកគេចង់ផ្ទេរខ្សែបម្រើរូបនេះនៅខែមករាឆ្នាំក្រោយ។
បច្ចុប្បន្នក្លឹបហង្សក្រហម Liverpool មានបញ្ហាខ្សែបម្រើជាខ្លាំង ដោយសារបញ្ហារបួស ហើយលោក Jurgen Klopp ចង់ជួសជុលនូវបញ្ហាទាំងនោះជាមួយនឹងការចុះហត្ថលេខាលើ Enzo Fernandez។ ទន្ទឹមនឹងនេះ ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេប្រាប់ឲ្យដឹងដែរថា ក៏ចង់ចុះហត្ថលេខាលើកីឡាករវ័យក្មេងរូបនេះផងដែរ។
Enzo Fernandez គឺជាខ្សែបម្រើដ៏លេចធ្លោរបំផុតសម្រាប់ក្លឹប Benfica ហើយគាត់តែងតែបង្ហាញខ្លួនក្នុងការប្រកួតមិនដែលអាក់ខានឡើយ។ ខ្សែបម្រើដែលប្រសូត្រចេញពីថ្នាលយុវជនរបស់ក្លឹប River Plate រូបនេះ ត្រូវបានក្លឹប Benfica ចំណាយប្រាក់ផ្ទេរត្រឹមតែតម្លៃប្រហែល 12 លានផោនប៉ុណ្ណោះកាលពីដើមរដូវកាលនេះ។
ប្រភព: Goal
-
បាល់ទាត់អន្តរជាតិ1 day ago
Barcelona ត្រៀមទទួលបានខ្សែការពារចំណូលថ្មីមួយរូប ដោយមិនចំណាយលុយផ្ទេរ
-
បាល់ទាត់អន្តរជាតិ3 days ago
Chelsea ហ៊ានចាយដល់ 100 លានអឺរ៉ូ ប្រសិនបើ Real Madrid ព្រមលក់កីឡាកររូបនេះឲ្យពួកគេ
-
បាល់ទាត់អន្តរជាតិ14 hours ago
ប្រសិនបើមិនអាចចុះហត្ថលេខាលើ Jude Bellingham បានទេ នោះ Real Madrid នឹងផ្ទេរខ្សែបម្រើរូបនេះជំនួសវិញ