បាល់ទាត់អន្តរជាតិ
Wayne Rooney លើកឡើងថា ទង្វើដែល Cristiano Ronaldo បានធ្វើនៅរដូវកាលនេះមិនអាចទទួលយកបានឡើយ

អតីតកីឡាកររបស់ក្លឹបបិសាចក្រហមលោក Wayne Rooney បាននិយាយថា អាកប្បកិរិយាមួយចំនួនរបស់ Cristiano Ronaldo ក្នុងរដូវកាលនេះមិនអាចទទួលយកបានទេ។
តារាឆ្នើម Cristiano Ronaldo ត្រូវបានគេជឿថា បានជូនដំណឹងដល់ក្លឹបបិសាចក្រហមនៅដើមខែកក្កដាកន្លងទៅ អំពីបំណងប្រាថ្នារបស់គាត់ក្នុងការចាកចេញ ដើម្បីទៅចូលរួមជាមួយក្លឹបផ្សេងដែលមានកៅអីលេង UEFA Champions League។
យ៉ាងណាកីឡាករវ័យ 37 ឆ្នាំរូបនេះ នៅទីបំផុតមិនអាចចាកចេញបានទេ ហើយគាត់បានបន្តទៅជាមួយក្លឹបបិសាចក្រហមដដែល។ ទន្ទឹមនឹងនេះដែរ Cristiano Ronaldo មិនអាចបង្ហាញទម្រង់លេងល្អបំផុតដូចកាលពីមុនឡើយ ដោយរកបានតែ 3 គ្រាប់ប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួន 16 ប្រកួតនៅរដូវកាលនេះ។
Rooney ដែលធ្លាប់ជាមិត្តរួមក្រុមរបស់ Cristiano Ronaldo ពេលនៅ Old Trafford បានប្រាប់ talkSPORT ថា៖ “អាជីពបាល់ទាត់ដែលគាត់ (Cristiano Ronaldo) មាន ដូចនឹង Lionel Messi ដែរ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់។ ប៉ុន្តែខ្ញុំគ្រាន់តែគិតថា អ្វីដែលគាត់បានធ្វើតាំងពីដើមរដូវកាលនេះ ពិតជាមិនអាចទទួលយកបាននោះទេ សម្រាប់ក្លឹបបិសាចក្រហម Manchester United”។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ14 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ
-
បាល់ទាត់អន្តរជាតិ17 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi