បាល់ទាត់អន្តរជាតិ
កីឡាករលេចធ្លោរ 5 រូបនៅ Premier League ប៉ុន្តែមិនត្រូវបានក្រុមជម្រើសជាតិកោះហៅ

លីគកំពូលរបស់ប្រទេសអង់គ្លេស ដែលគេហៅថា Premier League តែងតែជាកន្លែងដែលប្រមូលផ្ដុំទៅដោយតារាបាល់ទាត់ឆ្នើមៗជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ កីឡាករលេចធ្លោរមួយចំនួននៅ Premier League បែរជាខកខានក្នុងការចូលរួមព្រឹត្តិការណ៍ដ៏ធំ FIFA World Cup ឆ្នាំ 2022 សម្រាប់ក្រុមជម្រើសជាតិរបស់ខ្លួនទៅវិញ ដោយមិនត្រូវបានគ្រូបង្វឹកកោះហៅ។
ដោយឡែកការប្រកួត FIFA World Cup 2022 នឹងចាប់ផ្តើមជាផ្លូវការណ៍នៅថ្ងៃទី 20 ខែវិច្ឆិកា ឆាប់ៗនេះហើយ ពោលគឺនៅសល់តែជាងមួយសប្តាហ៍ទៀតប៉ុណ្ណោះ។ ដូចគ្នានេះដែរ ថ្ងៃនេះយើងនឹងមកមើលកីឡាករឆ្នើមៗ 5 នាក់ ដែលប្រកបអាជីពនៅទឹកដីអង់គ្លេស តែគ្មានវាសនាលេងពាន World Cup ឲ្យក្រុមជម្រើសជាតិ។
5. Anthony Martial (កីឡាករសញ្ជាតិបារាំង/លេងនៅក្លឹប Manchester United)
4. Gabriel Magalhaes (កីឡាករសញ្ជាតិប្រេស៊ីល/លេងនៅក្លឹប Arsenal)
3. Roberto Firmino (កីឡាករសញ្ជាតិប្រេស៊ីល/លេងនៅក្លឹប Liverpool)
2. David de Gea (កីឡាករសញ្ជាតិអេស្ប៉ាញ/លេងនៅក្លឹប Manchester United)
1. Thiago Alcantara (កីឡាករសញ្ជាតិអេស្ប៉ាញ/លេងនៅក្លឹប Liverpool)
ប្រភព: Sportskeeda