បាល់ទាត់អន្តរជាតិ
ក្លឹបបិសាចក្រហមត្រៀមឲ្យ Fred ចាកចេញដោយគ្មានតម្លៃខ្លួន

ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍មកថា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីអនុញ្ញាតឲ្យខ្សែបម្រើ Fred ចាកចេញពីក្លឹបដោយមិនមានតម្លៃខ្លួននៅខែមិថុនា ឆ្នាំក្រោយ។ យ៉ាងណាមិញកីឡាករវ័យ 29 ឆ្នាំរូបនេះបានផ្លាស់មក Old Trafford ដោយផ្ទេរពី Shakhtar Donetsk ក្នុងខែកក្កដា ឆ្នាំ 2018 ដោយបិសាចក្រហមបានចំណាយប្រាក់ប្រហែល 52 លានផោន។
ខ្សែបម្រើសញ្ជាតិប្រេស៊ីល Fred បានបង្ហាញខ្លួនសរុបចំនួន 173 ប្រកួត សម្រាប់ក្លឹបម្ចាស់ជើង Premier League 20 សម័យកាល ដោយបានស៊ុតបញ្ចូលទីចំនួន 9 គ្រាប់ និង Assists 13 ដង។ នៅក្នុងរដូវកាលនេះ គាត់បានបង្ហាញខ្លួន 16 ប្រកួត និងស៊ុតបញ្ចូលទីបាន 1 គ្រាប់។
ទន្ទឹមនឹងនេះកីឡាករសញ្ជាតិប្រេស៊ីល Fred ទើបតែបានបង្ហាញខ្លួនក្នុងជម្រើស 11 នាក់ដំបូងត្រឹមតែ 4 ដងប៉ុណ្ណោះក្នុងក្របខ័ណ្ឌ Premier League ឆ្នាំ 2022-23 នេះ ខណៈដែលខ្សែបម្រើផ្សេងៗទៀតដូចជា Casemiro, Christian Eriksen, Bruno Fernandes និង Scott McTominay សុទ្ធតែមានឱកាសលេងច្រើនជាង Fred។
យោងតាមកាសែត The Guardian បានអះអាងថា ទង្វើ និងឥរិយាបថល្អរបស់ Fred បានធ្វើឲ្យគ្រូបង្វឹកលោក Erik ten Hag ពេញចិត្ត ប៉ុន្តែគ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះ ចង់ជួសជុលនៅតំបន់ខ្សែបម្រើនៅចុងបញ្ចប់នៃរដូវកាលនេះ។ ដូច្នេះក្លឹបបិសាចក្រហម ត្រៀមនឹងបញ្ចេញកីឡាករប្រេស៊ីលរូបនេះចេញនៅពេលផុតកុងត្រា។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ2 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi
-
បាល់ទាត់អន្តរជាតិ3 days ago
ចាកចេញពី Bayern Munich មិនទាន់បានប៉ុន្មានផង Julian Nagelsmann ត្រូវបានក្លឹបធំៗជាច្រើនចង់បាន!!!