បាល់ទាត់អន្តរជាតិ
Real Madrid នឹងទទួលយកសំណើរលក់ Marco Asensio ក្នុងតម្លៃត្រឹមតែ 30 លានអឺរ៉ូ

ក្លឹបស្ដេចស Real Madrid ប្រហែលជាកំពុងរក្សាជំហររបស់ខ្លួនក្នុងការលក់ចេញខ្សែប្រយុទ្ធស្លាបសញ្ជាតិអេស្ប៉ាញ Marco Asensio ក្នុងតម្លៃប្រហែលជា 30 លានអឺរ៉ូប៉ុណ្ណោះ នៅរដូវក្តៅនេះ (នេះបើយោងតាមរបាយការណ៍ដែលទទួលបានពីប្រទេសអ៊ីតាលី)។
កីឡាករ Marco Asensio បានបង្ហាញខ្លួនជិត 230 ប្រកួតសម្រាប់ក្លឹប Real Madrid ក្នុងការប្រកួតទាំងអស់ ខណៈដែលកុងត្រារបស់គាត់ នៅសល់តែមួយឆ្នាំទៀតប៉ុណ្ណោះ ដោយការពិភាក្សាលើកិច្ចព្រមព្រៀងថ្មីហាក់ដូចជាមិនត្រូវបានក្លឹបអើពើឡើយ។
យ៉ាងណាមិញ សារព័ត៌មាន Calciomercato បានចុះផ្សាយផងដែរថា ក្លឹប Real Madrid នឹងពិចារណាទឹកប្រាក់នៃសំណើរទិញចន្លោះពី 25 លានអឺរ៉ូ ទៅ 30 លានអឺរ៉ូ ហើយក្លឹប AC Milan ក៏កំពុងមានការចាប់អារម្មណ៍ជាពិសេសលើកីឡាករវ័យ 26 ឆ្នាំ រូបនេះផងដែរ។
ទន្ទឹមនឹងនោះ ក្លឹបកាំភ្លើងធំ Arsenal អាចនឹងស្ថិតក្នុងការដេញថ្លៃសម្រាប់ខ្សែប្រយុទ្ធស្លាបរូបនេះដែរ ដោយពួកគេមិនពេញចិត្តនឹងទម្រង់លេងបច្ចុប្បន្នរបស់ Nicolas Pepe ឡើយ ហើយចង់នាំយក Asensio មកជំនួសវិញ។
ប្រភព: 90 Min