បាល់ទាត់អន្តរជាតិ
Harry Kane ទស្សន៍ទាយថា ក្រុមជម្រើសជាតិអង់គ្លេសនឹងលើកពាន World Cup ឆ្នាំនេះ

ប្រធានក្រុមជម្រើសជាតិអង់គ្លេស និងជាកីឡាកររបស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur គឺខ្សែប្រយុទ្ធ Harry Kane បានទស្សន៍ទាយថា ក្រុមតោកំណាចអង់គ្លេសនឹងឈ្នះពាន FIFA World Cup 2022 នៅកាតាចុងឆ្នាំនេះ។
យ៉ាងណាមិញ Harry Kane បានជឿជាក់ថា ក្រុមជម្រើសជាតិអង់គ្លេសរបស់ខ្លួននឹងបង្ហាញនូវទម្រង់លេងដ៏លេចធ្លោរនៅកាតា ហើយនឹងលើកពាន World Cup ជាថ្មីម្ដងទៀត គិតចាប់តាំងពីការឈ្នះពានកាលពីឆ្នាំ 1966។
គួរដឹងផងដែរថា ក្រុមជម្រើសជាតិអង់គ្លេសស្ថិតក្នុងពូល B នៃព្រឹត្តិការណ៍ប្រកួត World Cup ឆ្នាំនេះ ដោយត្រូវប៉ះក្រុមមួយចំនួននៅក្នុងពូលជាមួយគ្នាដូចជា អ៊ីរ៉ង់, អាមេរិក និងវេលស៍។ ទន្ទឹមនឹងនេះ Kane បានប្រាប់ Sky Sports ថា៖ “យើងត្រូវតែជឿថា យើងអាចឈ្នះពាន World Cup ឆ្នាំនេះ។ ខ្ញុំបានក្រឡេកមើលទៅប្រទេសអង់គ្លេស កាលពីដប់, ដប់ប្រាំឆ្នាំមុន ហើយវាស្ទើរតែ ធ្វើឲ្យយើងភ័យខ្លាចក្នុងការនិយាយថា យើងចង់ឈ្នះវា។ ខ្ញុំគិតថាការផ្លាស់ប្តូរដ៏ធំមួយដែលយើងបានធ្វើក្នុងរយៈពេល 4 រឺ 5 ឆ្នាំចុងក្រោយជាមួយលោក Gareth Southgate គឺធ្វើឲ្យយើងមិនខ្លាចក្នុងការនិយាយនោះទេ”។
ប្រភព: Dailypost
-
បាល់ទាត់អន្តរជាតិ21 hours ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ9 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi
-
បាល់ទាត់អន្តរជាតិ5 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ