Connect with us

បាល់ទាត់អន្តរជាតិ

Barcelona ត្រៀម​ស្នើដោះដូរ Franck Kessie ជាមួយ Douglas Luiz

Published

on

ក្លឹប​អ្នក​មាន​បុណ្យ Barcelona ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ចាប់​អារម្មណ៍​ក្នុង​ការ​ចុះហត្ថ​លេខាលើ Douglas Luiz របស់​ក្លឹប Aston Villa ប៉ុន្តែ​ជា​ការ​ចរចា​ដោះដូរ​ជាមួយ​ខ្សែ​បម្រើ​របស់​ខ្លួន Franck Kessie។

យ៉ាង​ណា​មិញ​កាល​ពី​ពេល​កន្លង​ទៅ Douglas Luiz ត្រូវ​​បាន​គេ​ផ្សារភ្ជាប់​ជាមួយ​នឹង​ការ​ចាក​ចេញ​ពី Villa Park ប៉ុន្តែ​ថ្មីៗ​នេះ​គាត់​បាន​ចុះ​ហត្ថលេខា​លើ​កុងត្រា​ថ្មី​ដែល​មាន​សុពលភាព​​រហូត​ដល់​ខែ​មិថុនា ឆ្នាំ 2026។

ទោះ​បី​ជា​បាន​ចុះហត្ថលេខា​លើ​កុងត្រា​រយៈពេល​វែង​ក៏​ដោយ​ក៏​កាសែត Birmingham Mail បាន​រាយ​ការណ៍​ថា Barcelona បាន​កំណត់​គោលដៅ​លើ Douglas Luiz ដើម្បី​នាំ​យក​កីឡាករ​រូប​នេះ​មក​ពង្រឹង​នៅ​តំបន់​ខ្សែបម្រើ​របស់​ខ្លួន ដែល​ការ​ផ្ទេរ​អាច​នឹង​កើត​ឡើង​ក្នុង​ខែ​មករា​ខាង​មុខ។

របាយការណ៍​ដដែល​នេះ​ដែរ ក៏​បាន​អះអាង​បន្ថែម​ទៀត​ថា ក្លឹប​យក្ស​នៅ​អេស្ប៉ាញ Barcelona កំពុង​រៀបចំ​ការ​ដេញ​ថ្លៃ​មួយ ដែល​អាច​បូក​បញ្ចូល​ជាមួយ​នឹង Franck Kessie ពោល​គឺ​ពួក​គេ​ចង់​កាត់​បន្ថយ​ការ​ចំណាយ​លុយ​ទាំង​ស្រុង​ទៅ​លើ​ការ​ចុះ​ហត្ថលេខា​លើ Douglas Luiz។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២