បាល់ទាត់អន្តរជាតិ
Cristiano Ronaldo ប្រាប់មូលហេតុដែលគាត់សុខចិត្តបដិសេធការផ្ទេរទៅ Manchester City ដើម្បីមក Old Trafford
តារាឆ្នើម Cristiano Ronaldo បានបង្ហើបថា អតីតគ្រូបង្វឹករបស់ខ្លួន និងត្រូវបានគេស្គាល់ថាជាគ្រូតា Sir Alex Ferguson បានបញ្ចុះបញ្ចូលគាត់ឲ្យបដិសេធក្នុងការផ្ទេរទៅ Manchester City ដើម្បីត្រឡប់ទៅ Old Trafford វិញកាលពីរដូវក្តៅឆ្នាំ 2021។
ជាការពិតណាស់ នៅពេលដែលតារាឆ្នើមសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បានបញ្ជាក់ច្បាស់ៗពីគម្រោងក្នុងការចាកចេញពី Juventus ក្នុងរយៈពេលចុងក្រោយនៃទីផ្សារដោះដូរកីឡាករកាលពីឆ្នាំ 2021 ក្លឹប Manchester City បានបង្ហាញពីឆន្ទៈក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធឆ្នើមរូបនេះ។
ស្របពេលជាមួយគ្នានោះដែរអតីតក្លឹបចាស់ Manchester United ក៏បង្ហាញពីបំណងក្នុងការចុះហត្ថលេខាលើកីឡាករវ័យ 37 ឆ្នាំរូបនេះដែរ ដើម្បីនាំយកគាត់មកទឹកដី Old Trafford វិញ។ ក្នុងដំណាក់កាលនៃការជ្រើសរើសនោះ ផ្អែកតាមទម្រង់លេងរបស់ក្លឹបទាំងពីរ ខ្សែប្រយុទ្ធ Cristiano Ronaldo ពិតជាចង់ទៅចូលរួមជាមួយ Manchester City ព្រោះជាក្រុមដែលមានទម្រង់លេងលេចធ្លោរខ្លាំង និងជាម្ចាស់ជើងឯក Premier League ផងដែរ។
ទោះជាយ៉ាងណា ជាចុងក្រោយ Cristiano Ronaldo សុខចិត្តត្រឡប់មកអតីតក្លឹបចាស់ Manchester United វិញ ដែលវាជាបំណងរបស់លោក Sir Alex Ferguson។ លើសពីនេះទៅទៀត Sir Alex Ferguson បានប្រាប់ Cristiano Ronaldo ថា អ្នកមិនផ្ទេរទៅ Manchester City បានទេ នៅទីក្រុង Manchester ដូចគ្នា អ្នកត្រូវតែជាកីឡាកររបស់ Manchester United។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
ហង្សក្រហមផ្ដល់ឱកាសចុងក្រោយដល់ Darwin Nunez មុនសម្រេចចិត្តលក់ចេញ
-
បាល់ទាត់អន្តរជាតិ2 days ago
Bayern Munich អាចនឹងលក់ខ្សែប្រយុទ្ធរបស់ខ្លួនរូបនេះ ទៅឲ្យ Barcelona
-
បាល់ទាត់អន្តរជាតិ5 days ago
ក្លឹបធំៗ 2 នឹងព្យាយាមចុះហត្ថលេខាលើ Garnacho នៅចុងបញ្ចប់នៃរដូវកាលនេះ!!!