Connect with us

បាល់ទាត់អន្តរជាតិ

អតីត​ខ្សែ​បម្រើ​របស់ Bayern Munich ចេញ​មក​ប្រតិកម្ម​រឿង Thiago Alcantara មិន​ត្រូវ​បាន​កោះហៅ​ឲ្យ​ចូល​ក្រុម​ជម្រើស​ជាតិ

Published

on

អតីត​ខ្សែបម្រើ​របស់​ក្លឹប Bayern Munich គឺ​កីឡាករ Javi Martinez បាន​ចោទ​សួរ​អំពី​ការ​ខក​ខាន​របស់​ខ្សែបម្រើ Thiago Alcantara របស់ Liverpool ដោយ​មិន​ត្រូវ​បាន​កោះ​ហៅ​ឲ្យ​ចូល​ក្រុមជម្រើស​ជាតិ​អេស្ប៉ាញ​សម្រាប់​ការ​ប្រកួត FIFA World Cup ឆ្នាំ 2022។

ជា​ការ​ពិត​ណាស់ គ្រូ​បង្វឹក​សញ្ជាតិ​អេស្ប៉ាញ Luis Enrique បាន​សម្រេច​ចិត្តជម្រុះ​ចេញ​នូវ​ខ្សែបម្រើ Thiago Alcantara ដែល​ជា​កីឡាករ​លេចធ្លោរ​ខ្លាំង។ ខ្សែបម្រើ​របស់​ក្លឹប​ហង្សក្រហម Liverpool រូប​នេះ​ជា​​កីឡាករ​​ដែល​​មាន​បច្ចេកទេស​ខ្ពស់​បំផុត ហើយ​ត្រូវ​បាន​គេ​ស្គាល់​ថា​មាន​សមត្ថភាព​បញ្ជូន​បាល់លើ​អាកាស​បាន​ចំ​គោលដៅ​ល្អ​ថែម​ទៀត​ផង។ Thiago Alcantara បាន​បង្ហាញ​ខ្លួន 14 ប្រកួត​សម្រាប់ហង្សក្រហម Liverpool នៅ​រដូវកាល​នេះ ដោយ​ក្លាយ​ជា​ជម្រើស 11 នាក់ដំបូង​ស្ទើរ​គ្រប់ប្រកួត។

ថ្មីៗ​នេះ Javi Martinez ដែល​ធ្លាប់​ជា​មិត្ត​រួម​ក្រុម​របស់ Thiago Alcantara បាន​បង្ហាញ​ពី​ការ​ភ្ញាក់ផ្អើល​របស់​គាត់​ចំពោះ​ការ​អវត្តមាន​ខ្សែបម្រើ​រូប​នេះ ដោយ​មិន​បាន​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ។ គាត់​បាន​ប្រាប់ MagentaTV (តាមរយៈ Julian Buhl) ថា: “វា​ជា​ការ​ភ្ញាក់ផ្អើល​ដ៏​ខ្លាំង​បំផុត​មួយ​សម្រាប់​មនុស្ស​គ្រប់គ្នា។ Thiago Alcantara ជា​​កីឡាករ​​ដ៏​អស្ចារ្យ​ម្នាក់​ដែល​អាច​ផ្លាស់ប្ដូរ​ទម្រង់​លេង​របស់​ក្រុម។ ខ្ញុំ​ភ្ញាក់​ផ្អើល​ដែល​គាត់​មិន​បាន​កោះ​ហៅ​ឲ្យ​ចូល​ក្រុម​ជម្រើស​ជាតិ”។

ប្រភព: Sportskeeda

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២