បាល់ទាត់អន្តរជាតិ
Emerson Royal បានបញ្ជាក់ថា Atletico Madrid ពិតជាបានទាក់ទងមកគាត់មែន ពាក់ព័ន្ធនឹងការផ្ទេរនៅរដូវក្តៅនេះ

ខ្សែការពារស្លាបស្ដាំ Emerson Royal របស់ក្លឹប Tottenham Hotspur បានបញ្ជាក់យ៉ាងច្បាស់ថា ក្លឹបយក្សនៅអេស្ប៉ាញ Atletico Madrid ពិតជាបានធ្វើការទំនាក់ទំនងមកគាត់ ជុំវិញការផ្ទេរនៅរដូវក្តៅនេះ។
កីឡាករសញ្ជាតិប្រេស៊ីល Emerson Royal បានផ្ទេរទៅកាន់ក្លឹប Tottenham Hotspur ពីក្លឹបអ្នកមានបុណ្យ Barcelona កាលពីរដូវក្តៅឆ្នាំមុន ហើយចាប់តាំងពីពេលនោះមក គេបានបង្ហាញខ្លួនចំនួន 36 ប្រកួត នៅគ្រប់ព្រឹត្តិការណ៍ទាំងអស់របស់ក្លឹប ដោយបានស៊ុតបញ្ចូលទីគ្រាប់ដំបូង កាលពីពេលថ្មីៗនេះ ក្នុងការឈ្នះ 5 ទល់នឹង 1 លើក្លឹប Newcastle United។
Emerson ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅកាន់ប្រទេសអេស្ប៉ាញវិញ ជាមួយនឹងក្លឹប Atletico Madrid ដោយកីឡាករវ័យ 23 ឆ្នាំរូបនេះបានបង្ហើបថា រឿងរ៉ាវអ្នកដែលគេបានលើកឡើងនោះ គឺជាការពិត។
យ៉ាងណាមិញក្លឹប Atletico Madrid កំពុងពិចារណាបន្ថែមទៀតសម្រាប់ Emerson ព្រោះកុងត្រារបស់គាត់មានរហូតដល់ឆ្នាំ 2026 ជាមួយក្លឹបមាន់ខ្នាយមាស Tottenham Hotspur ហើយ Emerson ក៏បាននិយាយថា គាត់មិនប្រញាប់ប្រញាល់ចាកចេញពី Tottenham ជាកន្លែងដែលគាត់កំពុងរីករាយនឹងការហ្វឹកហាត់ជាមួយខ្សែប្រយុទ្ធលំដាប់ពិភពលោកដូចជា Harry Kane នោះឡើយ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ1 day ago
Mario Balotelli អះអាងថា កីឡាកររូបនេះមានបច្ចេកទេសញាក់បាល់ល្អជាង Neymar
-
បាល់ទាត់អន្តរជាតិ12 hours ago
អស់ល្អនឹងគ្នាបាត់! Boateng ថា គាត់និយាយកុហកដែលថា Messi ជាកីឡាករល្អបំផុត ព្រោះគ្រាន់តែចង់លេងនៅ Barcelona
-
បាល់ទាត់អន្តរជាតិ1 day ago
Xavi ប្រាប់ឈ្មោះខ្សែប្រយុទ្ធ 3 រូប ដែលគាត់ពិបាកទប់ទល់បំផុត ក្នុងនាមជាគ្រូបង្វឹកម្នាក់របស់ Barcelona