បាល់ទាត់អន្តរជាតិ
Roma ត្រៀមលក់ Tammy Abraham ទៅឲ្យក្លឹបបិសាចក្រហម Manchester United

ក្លឹបអ៊ីតាលី AS Roma ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចរចាលក់ខ្សែប្រយុទ្ធរបស់ខ្លួន Tammy Abraham នៅខែមករាឆ្នាំក្រោយ ខណៈដែលខ្សែប្រយុទ្ធរូបនេះកំពុងទទួលបានការចាប់អារម្មណ៍ពីក្លឹបបិសាចក្រហម Manchester United។
ដោយឡែកកីឡាករសញ្ជាតិអង់គ្លេស Tammy Abraham ធ្លាប់មានភាពលេចធ្លោរខ្លាំងនៅក្របខ័ណ្ឌ Serie A បន្ទាប់ពីបានចាកចេញពីក្លឹបតោខៀវ Chelsea នៅរដូវក្តៅឆ្នាំ 2021។ រដូវកាលដំបូងពេលផ្ទេរទៅទឹកដីអ៊ីតាលី Tammy Abraham ស៊ុតបញ្ចូលទីបាន 27 គ្រាប់ ក្នុងការបង្ហាញខ្លួន 53 ប្រកួត។ ផ្សេងពីនេះទៀត Tammy Abraham ថែមទាំងបានជួយ AS Roma ឲ្យឈ្នះពាន Europa Conference League ថែមទៀតផង។
ទោះជាយ៉ាងណាក៏ដោយ កីឡាករវ័យ 25 ឆ្នាំរូបនេះបានបរាជ័យក្នុងការបង្ហាញទម្រង់លេចធ្លោរបន្តទៀត ដោយស៊ុតបញ្ចូលទីបានត្រឹមតែ 4 គ្រាប់ និង Assist 2 ដងប៉ុណ្ណោះក្នុងការបង្ហាញខ្លួន 20 ប្រកួតនៅគ្រប់ព្រឹត្តិការណ៍ប្រកួតទាំងអស់របស់ក្លឹបរដូវកាលនេះ។
ទន្ទឹមនឹងនេះដែរ Abraham មិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ការប្រកួត World Cup ឆ្នាំ 2022 ឡើយ ហើយរបាយការណ៍ពី Calciomercato បានអះអាងថា Roma អាចនឹងបើកលក់ខ្សែប្រយុទ្ធរូបនេះក្នុងខែមករាខាងមុខ។ Abraham ដែលនៅដល់កុងត្រាជាមួយ Roma រហូតដល់ឆ្នាំ 2026 ហើយត្រូវបានគេយល់ថា ជាគោលដៅនៃការចង់បានរបស់ Manchester United ដោយក្លឹបបិសាចក្រហមចង់នាំយកគាត់មកជំនួសកន្លែងរបស់ Cristiano Ronaldo។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Varane បង្ហាញបំណងចង់ត្រឡប់ទៅអតីតក្លឹបចាស់វិញ ហើយចូលនិវត្តន៍នៅទីនោះ
-
បាល់ទាត់អន្តរជាតិ10 hours ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ1 day ago
ចាកចេញពី Bayern Munich មិនទាន់បានប៉ុន្មានផង Julian Nagelsmann ត្រូវបានក្លឹបធំៗជាច្រើនចង់បាន!!!