បាល់ទាត់អន្តរជាតិ
Andres Iniesta ទស្សន៍ទាយ ក្លឹប 2 ដែលនឹងអាចឈ្នះពាន UCL នៅឆ្នាំនេះ
អតីតវីរបុរសរបស់ក្លឹប Barcelona លោក Andres Iniesta បានទស្សន៍ទាយក្លឹបចំនួន 2 ដែលគាត់គិតថា អាចមានឱកាសក្នុងការឈ្នះពានរង្វាន់ UEFA Champions League នៅរដូវកាលនេះ។
ដោយឡែកការប្រកួត UEFA Champions League សម្រាប់ឆ្នាំ 2022/2023 វគ្គ 16 ក្រុមចុងក្រោយ នឹងចាប់ផ្តើមឡើងនៅខែកុម្ភៈ ឆ្នាំ 2023។ សូមរំលឹកផងដែរថា Real Madrid ជាក្លឹបដែលធ្លាប់បានឈ្នះពានរង្វាន់ UEFA Champions League កាលពីរដូវកាលមុន ហើយក៏ជាក្លឹបដែលឈ្នះពាននេះច្រើនជាងគេដែរ។
ទោះជាយ៉ាងណាក៏ដោយ Andres Iniesta បានលើកឡើងថា Manchester City និង Paris Saint-Germain គឺជាក្រុមខ្លាំងបំផុតនៅរដូវកាលនេះ និងជាក្លឹបដែលអាចឈ្នះ UEFA Champions League ផងដែរ។
ថ្លែងទៅកាន់ Marca កីឡាករសញ្ជាតិអេស្ប៉ាញ Andres Iniesta បាននិយាយថា៖ “វាពិបាកក្នុងការទស្សន៍ទាយអ្វីដែលអាចកើតឡើងនៅក្នុងការប្រកួតទាំងនោះ ដោយក្រុមដែលប្រជែងទាំងអស់សុទ្ធតែល្អៗ។ នៅ UEFA Champions League ខ្ញុំមើលឃើញ Manchester City និង PSG ខ្លាំង។ ខ្ញុំគិតថាពួកគេនឹងអាចមានលទ្ធភាពឈ្នះវាបាន”។
ប្រភព: Dailypost
-
បាល់ទាត់អន្តរជាតិ4 days ago
Militao ត្រឡប់មកវិញ ខណៈកីឡាករសំខាន់ 2 រូបនឹងខកខានការប្រកួតទល់នឹង Real Sociedad នៅថ្ងៃអាទិត្យនេះ
-
បាល់ទាត់អន្តរជាតិ4 days ago
តើដំណើរនៃអាជីពបាល់ទាត់របស់ Antony នឹងទៅជាយ៉ាងណា? គាត់នឹងចាកចេញពីបិសាចក្រហម រឺទេ?
-
បាល់ទាត់អន្តរជាតិ5 days ago
Newcastle ត្រៀមទាក់ទងខ្សែការពារហូឡង់ Dumfries