Connect with us

បាល់ទាត់អន្តរជាតិ

Alejandro Balde អាច​នឹង​ត្រូវ​បាន​កោះហៅ​ឲ្យ​ចូល​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ ដើម្បី​ជំនួស Jose Gaya

Published

on

គ្រូបង្វឹក​សញ្ជាតិ​អេស្ប៉ាញ Luis Enrique អាច​នឹង​កោះ​ហៅ​កីឡាករ​វ័យ​ក្មេង Alejandro Balde របស់​ក្លឹប Barcelona ឲ្យ​ចូល​ក្រុម​ជម្រើសជាតិ បន្ទាប់​ពី Jose Gaya បាន​រងរបួស​មុន​ការ​ប្រកួត FIFA World Cup ឆ្នាំ 2022 (នេះ​បើ​យោងតាម SPORT បាន​ចុះ​ផ្សាយ)។

យ៉ាង​ណា​មិញ​កីឡាករ Jose Gaya របស់​ក្លឹប Valencia បាន​ជួប​បញ្ហា​របួស​នៅ​ក្នុង​ការ​ហ្វឹកហាត់​​​សម្រាប់​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ កាល​ពី​ថ្ងៃពុធ​ម្សិលមិញ​នេះ ជាមួយ​នឹង​ការ​ប៉ះ​ទង្គិច​​នៅ​កជើង​ខាង​ស្តាំ​របស់​គាត់។

ខ្សែការពារ​ឆ្វេង​វ័យ 27 ឆ្នាំ​រូប​នេះ នឹង​ធ្វើ​ការ​ស្កេន MRI ដើម្បី​ដឹង​ពី​ស្ថានភាព​ជាក់​ស្ដែង​នៃ​របួស។ យ៉ាង​ណា​ក្រុម​គ្រូពេទ្យ​របស់​អេស្ប៉ាញ​មាន​សង្ឃឹម​ថា របួស​របស់ Gaya មិន​ធ្ងន់ធ្ងរ​ពេក​ឡើយ ប៉ុន្តែ​ប្រសិន​បើ​បញ្ហា​មិន​ប្រសើរ​ឡើង​ទេ​នោះ Luis Enrique អាច​ត្រូវ​បង្ខំ​ចិត្ត​កោះ​ហៅ​កីឡាករ​ថ្មី​ម្នាក់​ទៀត​ដើម្បី​​ជំនួស។

Alejandro Balde ដែល​មាន​វ័យ 19 ឆ្នាំ​របស់ Barcelona គឺ​ជា​បេក្ខភាព​ដ៏​ដែល​គេ​គិត​ថា នឹង​សាកសម​សម្រាប់​គ្រូ​បង្វឹក​រូប​នេះ ហើយ​គាត់​នឹង​មាន​ឱកាស​​ចូល​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​អេស្ប៉ាញ​ជា​លើក​ដំបូង​សម្រាប់​ការ​ប្រកួត FIFA World Cup ផង​ដែរ។

ប្រភព: Sportskeeda

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២