បាល់ទាត់អន្តរជាតិ
Messi និងមិត្តរួមក្រុមជម្រើសជាតិអាហ្សង់ទីន បដិសេធមិនស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយប្រាំ ហើយសុខចិត្តស្នាក់នៅក្នុងសាកវិទ្យាល័យជំនួសវិញ ដោយសារតែហេតុផលដ៏គួរឲ្យចាប់អារម្មណ៍

តារាឆ្នើម Lionel Messi និងក្រុមជម្រើសជាតិអាហ្សង់ទីន បានសម្រេចចិត្តស្នាក់នៅសាកលវិទ្យាល័យមួយនៃប្រទេសកាតា ជំនួសឲ្យកន្លែងស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយប្រាំ សម្រាប់ពេលវេលានៃការប្រកួត FIFA World Cup ឆ្នាំ 2022។
ការសម្រេចចិត្តរបស់ពួកគេ គឺដើម្បីអាចរីករាយជាមួយនឹងការជួបជុំអាំងសាច់ និងផឹកស្រាតាមបែបប្រពៃណីរបស់ខ្លួន។ លើសពីនេះទៅទៀត បរិវេណនៃសាកលវិទ្យាល័យរបស់ប្រទេសកាតា ក៏មានអាងហែលទឹក និងពហុកីឡដ្ឋានដែលមានសមត្ថភាពអាចផ្ទុកអ្នកទស្សនាបានរហូតដល់ 10,000 នាក់។ សាកលវិទ្យាល័យដែលនៅជាយក្រុងដូហានេះដែរ ក៏ជាស្ថាប័នអប់រំឈានមុខគេមួយនៅក្នុងប្រទេសទៀតផង។
អ្នកតំណាងរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន FA បានប្រាប់កាសែត Daily Mail (តាមរយៈ The Sun) ថា៖ “យើងបានទៅមើលបរិវេណសាលាជាច្រើនដង ហើយបានជ្រើសរើសយក ព្រោះវាមិនត្រឹមតែមានសម្ភារៈបរិក្ខារដ៏អស្ចារ្យប៉ុណ្ណោះទេ ប៉ុន្តែក៏មានកន្លែងទូលាយសម្រាប់អាំងសាច់ផងដែរ។ នេះគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កីឡាករ និងជនជាតិអាហ្សង់ទីន ដែលជាទូទៅវាជាផ្នែកមួយនៃវប្បធម៌របស់យើង។ យើងចង់ធ្វើឲ្យពួកគេមានអារម្មណ៍ដូចនៅផ្ទះរបស់ខ្លួន ពេលពួកគេនៅក្នុងប្រទេសកាតា ហើយវិធីដ៏ល្អបំផុតក្នុងការធ្វើបែបនេះគឺធ្វើឲ្យប្រាកដថាពួកគេអាចទទួលបានរសជាតិដើមនៃអាហារ ខណៈពេលដែលពួកគេកំពុងផ្ដោតលើការប្រកួតបាល់ទាត់របស់ខ្លួន”។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ3 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ3 hours ago
ប៉ូលិសអេស្ប៉ាញ រកឃើញភស្ដុតាងដែល Barcelona សូកប៉ាន់អាជ្ញាកណ្ដាល