បាល់ទាត់អន្តរជាតិ
Barcelona ចាប់អារម្មណ៍លើកីឡាករវ័យ 19 ឆ្នាំរបស់ Arsenal

ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍មកថា កំពុងតាមដានពីស្ថានភាពរបស់កីឡាករ Charlie Patino របស់ក្លឹបកាំភ្លើងធំ Arsenal មុនពេលដែលកីឡាករវ័យក្មេងរូបនេះត្រឡប់មកពីខ្ចីជើងនៅ Blackpool វិញនៅរដូវក្តៅឆ្នាំក្រោយ។
កុងត្រារបស់កីឡាករវ័យ 19 ឆ្នាំរូបនេះនឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ប៉ុន្តែ Arsenal មានជម្រើសក្នុងការបន្តកុងត្រាថ្មីរយៈពេល 2 ឆ្នាំសម្រាប់កីឡាករសញ្ជាតិអង់គ្លេស កាត់អេស្ប៉ាញ Charlie Patino។ មកទល់នឹងពេលនេះក្លឹបកាំភ្លើងធំមិនទាន់មានជម្រើសណាមួយច្បាស់លាស់នោះទេ ហើយពួកគេអាចនឹងប្រឈមមុខក្នុងការបាត់បង់កីឡាករដែលមានទេពកោសល្យរូបនេះនៅរដូវក្តៅខាងមុខផងដែរ។
កាសែតអ៊ីតាលី Calciomercato បានរាយការណ៍ថា ក្លឹបយក្សកាតាឡាន់ Barcelona កំពុងរក្សាការចាប់អារម្មណ៍លើ Charlie Patino។ ខ្សែបម្រើរូបនេះបានបង្ហាញខ្លួន 15 ប្រកួតក្នុងលក្ខខ័ណ្ឌខ្ចីជើងនៅក្លឹប Blackpool ក្នុងក្របខណ្ឌ Championship រដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន 2 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន 2 គ្រាប់ ក្នុងនាមជាខ្សែបម្រើ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ19 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់អន្តរជាតិ2 days ago
Pep បញ្ជាក់ថា ប្រកួត FA Cup វគ្គផ្ដាច់ព្រ័តយប់នេះ នឹងប្រើប្រាស់អ្នកចាំទីដៃទីពីរ Stefan Ortega