Connect with us

បាល់ទាត់អន្តរជាតិ

Pochettino លើក​ឡើង​ថា Messi ត្រូវ​ការ​ឈ្នះពាន World Cup ដើម្បី​ក្លាយ​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​ពិភព​បាល់ទាត់

Published

on

អតីត​គ្រូ​បង្វឹក​របស់​ក្លឹប​មាន់​ខ្នាយមាស Tottenham Hotspur លោក Mauricio Pochettino បាន​អះអាង​ថា Lionel Messi ត្រូវ​ការ​ឈ្នះ​ពាន FIFA World Cup ឆ្នាំ 2022 នៅ​ប្រទេស​កាតា ដើម្បី​បញ្ជាក់​ថា គាត់​ជា​កីឡាករ​បាល់ទាត់​ដ៏​ល្អ​បំផុត​ម្នាក់​ដែល​មិន​ធ្លាប់​មាន ក្នុង​ពិភព​បាល់ទាត់។

ជា​ការ​ពិត​ណាស់ ទោះ​បី Lionel Messi មិន​ធ្លាប់​បាន​ឈ្នះពាន World Cup ក៏​ដោយ សម្រាប់​មនុស្ស​ជា​ច្រើន បាន​ចាត់​ទុក​គាត់​គឺ​ជា​កីឡាករ​បាល់ទាត់​ដ៏​អស្ចារ្យ​បំផុត​ម្នាក់​រួច​ទៅ​ហើយ។ សមត្ថភាព​របស់​តារា​ឆ្នើម​រូប​នេះ គឺ​ការ​ឈ្នះ​ពាន Ballon d’Or 7 សម័យ​កាលច្រើន​ជាង​កីឡាករ​ណាៗ​ទាំង​អស់​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់។

Lionel Messi ជា​កីឡាករ​ដែល​នៅ​រក្សា​ទម្រង់​លេង​បាន​យូរ​បំផុត ទោះ​បី​ពេល​នេះ​គាត់​មាន​វ័យ 35 ឆ្នាំ ពិត​មែន ប៉ុន្តែ​គាត់​បាន​ប្រកប​អាជីព​នៅ​លីគ​កំពូល​នៃ​ប្រទេស​បារាំង ហើយ​ថែម​ទាំង​បាន​ស៊ុត​បញ្ចូល​ទី​បាន 12 គ្រាប់ និង Assists បាន 14 ដង ក្នុង​ការ​បង្ហាញ​ខ្លួន 19 ប្រកួត​រដូវកាល​នេះ។

Messi ស្ទើរ​តែ​បាន​ឈ្នះពាន​ទៅ​ហើយ​កាល​ពី​ឆ្នាំ 2014 ប៉ុន្តែ​បាន​ចាញ់​អាឡឺម៉ង់​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត​ជាមួយ​នឹង​លទ្ធផល 1-0។ ដូចគ្នា​នេះ​ដែរ​សម្រាប់​លោក Pochettino យល់​ថា ការ​ឈ្នះពាន​នៅ​ប្រទេស​កាតា​ឆ្នាំ​នេះ នឹង​បញ្ជាក់​ពី​កម្រិត​កាន់​តែ​ខ្ពស់​របស់​ប្រធាន​ក្រុម​អាហ្សង់ទីន ដែល​ក្លាយ​ជាកីឡាករ​បាល់ទាត់​ដ៏​អស្ចារ្យ​បំផុត​មិន​ធ្លាប់​មាន។

ប្រភព: Sportskeeda

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២