Connect with us

បាល់ទាត់អន្តរជាតិ

Cristiano Ronaldo ប្រាប់​ឈ្មោះ​ប្រទេស​ដែល​អាច​ឈ្នះពាន World Cup ឆ្នាំ​នេះ ក្នុង​នោះ​មាន​ទាំង​អាហ្សង់ទីន​ផង​ដែរ

Published

on

ខ្សែ​ប្រយុទ្ធ​ឆ្នើម Cristiano Ronaldo បាន​បង្ហាញ​ឈ្មោះ​​ប្រទេស​មួយ​ចំនួន​ដូច​ជា ប្រេស៊ីល, អាហ្សង់ទីន, អាឡឺម៉ង់, អេស្ប៉ាញ និង​បារាំង ដោយ​លើក​ឡើង​ថា ជា​ក្រុម​ខ្លាំង​បំផុត​សម្រាប់​ការ​ប្រកួត FIFA World Cup 2022 នេះ។

យ៉ាង​ណា​មិញ​តារា​ឆ្នើម​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ​ទើប​នឹង​បាន​សម្ភាសន៍​ជាមួយ​ទូរទស្សន៍​ដ៏​ល្បី​របស់​អង់គ្លេស​ជាមួយ​លោក Piers Morgan។ ពេល​នោះ Cristiano Ronaldo ត្រូវ​បាន​សួរ​អំពី​ឱកាស​របស់​ព័រទុយហ្គាល់​ក្នុង​ការ​លើក​ពាន World Cup នៅ​កាតា។

ម្ចាស់​ពាន Ballon d’Or 5 ​សម័យ​កាល​បាន​លើក​ឡើង​​ថា ក្រុម​ជម្រើស​ជាតិ​របស់​គាត់​មិន​មែន​ជា​ក្រុម​ដែល​អាច​នឹង​​ឈ្នះ​ពាន​នោះ​ទេ។ Cristiano Ronaldo បាន​និយាយ​បញ្ជាក់​ថា ប្រេស៊ីល អាហ្សង់ទីន បារាំង អេស្ប៉ាញ និង​អាឡឺម៉ង់ គឺ​ជា​ជម្រើស​ដែល​គាត់​គិត​ថា​សាមសម។

Cristiano Ronaldo បាននិយាយថា៖ “យើង​មិនមែន​ជា​ក្រុម​ដែល​សម​នឹង​ឈ្នះ​វា​ទេ។ ប្រហែល​ជា​ប្រទេស​បារាំង។ ខ្ញុំ​នឹង​ជ្រើស​រើស​​ប្រទេស​អេស្ប៉ាញ អាហ្សង់ទីន អាឡឺម៉ង់ និង​ប្រេស៊ីល។ ពួក​គេ​មើល​ទៅ​ល្អ”។

ប្រភព: Sportskeeda

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២