បាល់ទាត់អន្តរជាតិ
កីឡាករវ័យក្មេង Thiago Almada ត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិអាហ្សង់ទីន ដើម្បីជំនួសកីឡាករដែលរបួស

ព័ត៌មានផ្លូវការណ៍មួយបានឲ្យដឹងថា ខ្សែបម្រើ Thiago Almada នឹងចូលរួមក្នុងការប្រកួតពានរង្វាន់ FIFA World Cup 2022 ជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន។
យ៉ាងណាមិញខ្សែបម្រើរបស់ក្លឹប Atlanta United រូបនេះ ដំបូងឡើយត្រូវបានជម្រុះចេញពីជម្រើសកីឡាករទាំង 26 នាក់ របស់លោក Lionel Scaloni បើទោះបីជា Thiago Almada ហាក់ដូចជាមានទម្រង់លេងលេចធ្លោរខ្លាំងក៏ដោយ។
ទោះជាយ៉ាងណា ក្នុងកីឡាករទាំង 26 នាក់របស់អាហ្សង់ទីន បានរងរបួស 2 នាក់នៅក្នុងអំឡុងពេលហ្វឹកហាត់ និងការប្រកួតមិត្តភាព។ ដូច្នេះអាហ្សង់ទីន ត្រូវការបេក្ខភាពថ្មីដើម្បីជំនួស ដែលពួកគេបានសម្រេចកោះហៅកីឡាកររបស់ក្លឹប Atletico Madrid គឺខ្សែប្រយុទ្ធស្លាប Angel Correa ដើម្បីជំនួស Nicolas Gonzalez និង Thiago Almada ដើម្បីជំនួស Joaquin Correa។
Thiago Almada ត្រូវបានគេគិតថា គឺជាបេក្ខភាពដ៏សាកសមបំផុតក្នុងការកោះហៅនេះ បន្ទាប់ពីគាត់បានបង្ហាញខ្លួនដ៏លេចធ្លោរនៅ Major League Soccer ដោយរកបាន 6 គ្រាប់ និង Assists ចំនួន 7 ដង ក្នុងការបង្ហាញខ្លួន 29 លើក។
ប្រភព: 90min.com
-
បាល់ទាត់អន្តរជាតិ4 days ago
Galeno សម្រេចចិត្តចាកចេញទៅលេងនៅទឹកដីអារ៉ាប៊ីសាអូឌីត ក្នុងវ័យ 27 ឆ្នាំ
-
បាល់ទាត់អន្តរជាតិ4 days ago
Napoli និង Al-Ahli ព្រមព្រៀងគ្នាបានសម្រេច ដើម្បីខ្ចីជើងខ្សែប្រយុទ្ធកំពូលញាក់ Allan Saint-Maximin
-
Sports1 day ago
មានរបស់ល្អមិនចេះប្រើ Chelsea យល់ព្រមឱ្យ AC Milan ខ្ចីជើង Joao Felix!