បាល់ទាត់អន្តរជាតិ
អតីតខ្សែបម្រើសញ្ជាតិបារាំង Emmanuel Petit លើកឡើងថា គាត់ពេញចិត្តសមត្ថភាពរបស់ Bukayo Saka ជាង Dembele

លោក Emmanuel Petit ដែលជាអតីតខ្សែបម្រើការពាររបស់ក្លឹប Arsenal, Barcelona, Monaco និង Chelsea បានជ្រើសរើសជម្រើសពីររវាងខ្សែប្រយុទ្ធស្លាប Bukayo Saka និង Ousmane Dembele ដោយគាត់យល់ថា Saka មានសមត្ថភាពដែលគាត់ពេញចិត្តជាង Dembele។
យ៉ាងណាមិញខ្សែប្រយុទ្ធស្លាបសញ្ជាតិអង់គ្លេស Bukayo Saka បានក្លាយខ្លួនជាកីឡាករដ៏សំខាន់ម្នាក់សម្រាប់ក្លឹបកាំភ្លើងធំ Arsenal ក្រោមការដឹកនាំរបស់លោក Mikel Arteta។ អាយុត្រឹមតែ 21 ឆ្នាំប៉ុណ្ណោះ Saka អាចលេងបានច្រើនតួនាទី ប៉ុន្តែកន្លែងដែលសាកសមបំផុតគឺនៅតំបន់ស្លាបស្តាំ។
ជាមួយគ្នានេះដែរថ្មីៗនេះលោក Emmanuel Petit ត្រូវបានគេស្នើឲ្យជ្រើសរើសរវាង Saka និង Ousmane Dembele ពេលនោះគាត់បានឆ្លើយថា៖ “ខ្ញុំពិតជាចូលចិត្ត Bukayo Saka។ ខ្ញុំក៏ចូលចិត្ត Ousmane Dembele ផងដែរ។ Bukayo Saka… ខ្ញុំពិតជាស្រឡាញ់ក្មេងប្រុសនោះ។ ខ្ញុំស្រឡាញ់អ្វីដែលគាត់បានបង្ហាញនៅលើទីលាន ហើយខ្ញុំស្រឡាញ់បុគ្គលិកលក្ខណៈរបស់គាត់។ ដូច្នេះខ្ញុំ នឹងជ្រើសយក Bukayo Saka”។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ2 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ2 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi
-
បាល់ទាត់អន្តរជាតិ3 days ago
ចាកចេញពី Bayern Munich មិនទាន់បានប៉ុន្មានផង Julian Nagelsmann ត្រូវបានក្លឹបធំៗជាច្រើនចង់បាន!!!