បាល់ទាត់អន្តរជាតិ
Gabriel Martinelli ប្ដេជ្ញាថា នឹងព្យាយាមឈ្នះការប្រកួតទាំងអស់ដែលនៅសល់ ដើម្បីឈ្នះពាន Premier League

ខ្សែប្រយុទ្ធស្លាប Gabriel Martinelli បានសន្យាថា Arsenal នឹងព្យាយាមឈ្នះរាល់ការប្រកួតដែលនៅសល់ទាំងអស់ ខណៈដែលបច្ចុប្បន្នពួកគេកំពុងឈរនៅកំពូលតារាង Premier League និងជាក្រុមដែលមានភាគរយខ្ពស់សម្រាប់ការឈ្នះពានលីគកំពូលរបស់ប្រទេសអង់គ្លេសផងដែរ។
នៅពេលនេះ កីឡាកររបស់ក្លឹបកាំភ្លើងធំមួយចំនួនដែលមិនជាប់ភារកិច្ចជាមួយក្រុមជម្រើសជាតិ ក្នុងការប្រកួតប្រជែង World Cup នៅកាតា បានឈានដល់ពេលវេលាសម្រាក បន្ទាប់ពីការខិតខំ ប្រឹងប្រែងលេងបានយ៉ាងល្អនៅក្នុងលីគ ដោយបានឈ្នះ 12 ប្រកួតក្នុងចំណោមប្រកួតសរុប 14 ប្រកួតក្នុងរដូវកាលនេះ។
Arsenal ធ្លាប់ទទួលបានការចាញ់តែមួយប្រកួតគត់ ក្នុងលីគ ដោយបរាជ័យក្រោមថ្វីជើងរបស់ក្លឹបបិសាចក្រហម Manchester United ខណៈដែលពួកគេបច្ចុប្បន្នមាន 5 ពិន្ទុដាច់ពីក្រុមការពារតំណែងជើងឯក និងជាក្រុមកំពុងស្ថិតនៅចំណាត់ថ្នាក់លេខពីរ Manchester City។
ដោយឡែក Gabriel Martinelli បានប្រាប់ទៅកាន់ The Player’s Tribune ថា៖ “Arsenal មិនមែននឹកទៅដល់ការបញ្ចប់រដូវកាលក្នុងចំណាត់ថ្នាក់ Top 4 ទេ។ Arsenal កំពុងគិតអំពីការឈ្នះពានលីគ, ការលេងនៅ UEFA Champions League រដូវកាលបន្ទាប់។ នោះហើយជាអ្វីដែលអ្នកគាំទ្រសមនឹងទទួលបាន”។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ13 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ
-
បាល់ទាត់អន្តរជាតិ16 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi