បាល់ទាត់អន្តរជាតិ
Zlatan និយាយឌឺ Cristiano Ronaldo ពាក់ព័ន្ធនឹងសម្ភាសន៍ជាមួយលោក Piers Morgan

Zlatan Ibrahimovic ដែលត្រូវបានគេដាក់ឈ្មោះថា ជាលោកព្រះនៅក្នុងពិភពបាល់ទាត់នោះ បានបង្ហាញចរិតឌឺដងរបស់ខ្លួនទៀតហើយកាលពីពេលថ្មីៗនេះ ដោយគាត់បាននិយាយទាក់ទងនឹង Cristiano Ronaldo ជាមួយ Wayne Rooney។
យើងបានដឹងហើយថា កាលពីប៉ុន្មានថ្ងៃមុន Cristiano Ronaldo បានធ្វើបទសម្ភាសន៍ដ៏ល្បីមួយជាមួយលោក Piers Morgan។ ក្នុងកិច្ចសម្ភាសន៍នោះ Cristiano Ronaldo បានព្រលះចំៗទៅលើក្លឹបបិសាចក្រហម Manchester United ក៏ដូចជាគ្រូបង្វឹករបស់ខ្លួនលោក Erik ten Hag។ លើសពីនេះទៀត គាត់ក៏បាននិយាយពីអតីតមិត្តរួមក្រុម Wayne Rooney ដែលតែងតែស្អប់ និងច្រណែនគាត់ផងដែរ។
យ៉ាងណាមិញប៉ុន្មានថ្ងៃ ក្រោយកិច្ចសម្ភាសន៍ ខ្សែប្រយុទ្ធ Zlatan Ibrahimovic ដែលធ្លាប់ជាមិត្តរួមក្រុមរបស់ Rooney ដែរនោះ បាននិយាយថា៖ “អ្នកណាដែលលេងជាមួយ Rooney គេត្រូវតែសប្បាយចិត្ត ព្រោះគាត់បានជួយពួកគេឲ្យកាន់តែប្រសើរឡើង។ តែនៅពេលគាត់លេងជាមួយ Cristiano Ronaldo ការងារទាំងអស់គឺគាត់ជាអ្នកសម្រេចបាន ប៉ុន្តែ Ronaldo ជាអ្នកស៊ុតបញ្ចូលទី ហើយទទួលបានការសរសើរពីអ្នកគាំទ្រ”។
ប្រភព: Sportsbrief