បាល់ទាត់អន្តរជាតិ
ខ្សែប្រយុទ្ធ Reiss Nelson របស់ Arsenal និយាយថា គាត់ចង់ឃើញ Messi ឈ្នះពាន World Cup ជាងឃើញ Ronaldo ឈ្នះ

ខ្សែប្រយុទ្ធ Reiss Nelson ដែលជាកីឡាកររបស់ក្លឹបកាំភ្លើងធំ Arsenal បាននិយាយថា គាត់ចង់ឃើញប្រធានក្រុមអាហ្សង់ទីន Lionel Messi ឈ្នះពាន FIFA World Cup ជាជាងតារាឆ្នើមរបស់ព័រទុយហ្គាល់ Cristiano Ronaldo។
យ៉ាងណាមិញ Lionel Messi និង Cristiano Ronaldo បានក្លាយជាកីឡាករបាល់ទាត់អាជីពដ៏លេចធ្លោរបំផុតក្នុងរយៈពេលមួយទសវត្សចុងក្រោយនេះ។ ពួកគេទាំងពីរបានឈ្នះពានរង្វាន់ជាច្រើនជាមួយក្លឹប និងប្រទេស ប៉ុន្តែមិនទាន់ឈ្នះពាន World Cup ឡើយ។
ទោះជាយ៉ាងណាក៏ដោយ World Cup ឆ្នាំ 2022 នេះគឺជាពានរង្វាន់មួយដែលមិនត្រឹមតែជាការប្រកួតប្រជែងរវាងប្រទេសជាច្រើននោះទេ ប៉ុន្តែវាជាការប្រកួតប្រជែងចុងក្រោយរបស់ Cristiano Ronaldo និង Lionel Messi ផងដែរ ខណៈដែលអ្នកទាំងពីរមានអាយុជិត 40 ឆ្នាំទៅហើយ ដោយប្រហែលជាមិនអាចមានឱកាសលេង World Cup នៅ 4 ឆ្នាំក្រោយទៀតនោះឡើយ។
ជាមួយនឹងការចាប់ផ្តើមនៃការប្រកួត World Cup នឹងមកដល់នៅម៉ោង 11 យប់នេះ Reiss Nelson ត្រូវបានគេសួរថា តើនរណាដែលគាត់ចង់ឃើញការឈ្នះពាន World Cup រវាង Lionel Messi និង Cristiano Ronaldo? ខ្សែប្រយុទ្ធរបស់ក្លឹប Arsenal បានឆ្លើយភ្លាមៗដោយមិនស្ទាក់ស្ទើរឡើយ និងលើកឡើងថា គាត់ចង់ឃើញ Lionel Messi ឈ្នះពាន World Cup ឆ្នាំនេះ។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ2 days ago
Aguero ប្រាប់ឈ្មោះគ្រូបង្វឹករូបនេះ ដែលខ្លួនចង់ឲ្យមកដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Man United ថា ខ្លួនពិតជាមិនយល់ឡើយ ហេតុអ្វីក្លឹបនាំយក Onana មកជំនួសអ្នកចាំទីដែលឈ្នះស្រោមដៃមាសកាលពីរដូវកាលមុន
-
បាល់ទាត់អន្តរជាតិ2 days ago
Joao Felix បញ្ជាក់ថា ខ្លួនបានបោះបង់លុយជាច្រើន ដើម្បីចូលរួមជាមួយ Barcelona