បាល់ទាត់អន្តរជាតិ
Sergio Busquets ថា៖ អេស្ប៉ាញមិនមានកីឡាករណាម្នាក់ដូច Messi នៅក្នុងក្រុមឡើយ ដូច្នេះត្រូវតែប្រឹងលេងទាំងអស់គ្នា

វីរបុរសរបស់ក្លឹប Barcelona និងជាអតីតមិត្តរួមក្រុមរបស់ Lionel Messi គឺកីឡាករ Sergio Busquets បានបង្ហាញពីភាពសុទិដ្ឋិនិយមចំពោះក្រុមជម្រើសជាតិអេស្ប៉ាញរបស់ខ្លួន ដោយអះអាងថា ក្រុមរបស់គេមិនមានតារាឆ្នើមណាម្នាក់ដូច Messi ឡើយ ប៉ុន្តែពួកគេធ្វើបានល្អ នៅក្នុងការប្រកួតសំខាន់ៗកន្លងមក។
មុនការប្រកួត World Cup មកដល់ Sergio Busquets បានជជែកពិភាក្សាមួយនៅលើបណ្តាញ Twitch ដោយខ្សែបម្រើរូបនេះបាននិយាយអំពីរបៀបនៃការលេងរបស់អេស្ប៉ាញ ហើយពួកគេមិនមានកីឡាករណាម្នាក់មានសមត្ថភាពដូច Lionel Messi របស់អាហ្សង់ទីនឡើយ ប៉ុន្តែគេមានសមត្ថភាពលេងជាក្រុមបានល្អ។
Sergio Busquets បាននិយាយថា៖ “យើងមានអារម្មណ៍ល្អ។ ខ្ញុំគិតថា យើងជាក្រុមដែលមានទម្រង់លេងផ្សារភ្ជាប់គ្នារៀងស្មុគស្មាញបន្តិច។ យើងមិនមានកីឡាករណាម្នាក់ដូច Messi នៅអាហ្សង់ទីនទេ។ យ៉ាងណាក្នុងនាមជាក្រុមមួយដែលយើងបានប្រកួតប្រជែងជាច្រើនឆ្នាំកន្លងមក ក្នុងពានរង្វាន់ Euro Cup និង UEFA Nations League ហើយការពិត គឺយើងធ្វើបានយ៉ាងល្អ”។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ21 hours ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ9 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi
-
បាល់ទាត់អន្តរជាតិ6 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ