បាល់ទាត់អន្តរជាតិ
ខ្សែបម្រើ Fernandinho ប្រកាសថា នឹងចាកចេញពីក្លឹប Manchester City ហើយទៅលេងនៅស្រុកកំណើតរបស់គាត់វិញ

ខ្សែបម្រើការពារសញ្ជាតិប្រេស៊ីល Fernandinho របស់ក្លឹបមេឃខៀវ Manchester City មិនចង់បន្តស្នាក់នៅក្លឹបអង់គ្លេសដល់គម្រប់ 10 ឆ្នាំជាមួយក្លឹបឡើយ ហើយគ្រោងនឹងត្រឡប់ទៅលេងនៅប្រេស៊ីល ដែលជាប្រទេសកំណើតរបស់គាត់វិញនៅចុងបញ្ចប់នៃរដូវកាលនេះ។
យ៉ាងណាមិញ ខ្សែបម្រើវ័យ 36 ឆ្នាំរូបនេះត្រូវបានគេជឿជាក់ថា មូលហេតុចំបងដែលធ្វើឲ្យគាត់ចាកចេញ គឺការដែលមិនអាចបង្ហាញខ្លួន នៅក្នុងការប្រកួតជាមួយក្លឹបឲ្យបានច្រើន ដោយបច្ចុប្បន្នលោក Pep Guardiola ប្រើប្រាស់តែកីឡាករវ័យក្មេងជាងគាត់ប៉ុណ្ណោះ ដូចជា Rodri និង Phil Foden ជាដើម។
គួររំលឹកផងដែរថា Fernandinho បានក្លាយជាកីឡាករសំខាន់ម្នាក់របស់ក្លឹប Man City ចាប់តាំងពីការផ្ទេរមកពី Shakhtar Donetsk កាលពីឆ្នាំ 2013 ប៉ុន្តែឥឡូវនេះ គាត់ត្រូវបានដាក់ឲ្យនៅអង្គុយកៅអីបម្រុងស្ទើរតែគ្រប់ការប្រកួត ហើយក្លឹបប្រើប្រាស់កីឡាករសញ្ជាតិអេស្ប៉ាញ Rodrigo Hernandez ជំនួសកន្លែងរបស់គាត់វិញ។
ប្រភព: Marca