បាល់ទាត់អន្តរជាតិ
វេជ្ជបណ្ឌិតម្នាក់របស់ Messi ប្រាប់ថា ខ្លួនចង់ឲ្យអាហ្សង់ទីនចាញ់ការប្រកួតទាំងអស់នៅ World Cup

លោកវេជ្ជបណ្ឌិត Diego Schwarzstein ដែលបានដើរតួយ៉ាងសំខាន់ក្នុងអាជីពបាល់ទាត់របស់ Lionel Messi បានសារភាពថា គាត់មិនចង់ឲ្យប្រទេសរបស់គាត់ គឺអាហ្សង់ទីនឈ្នះពានរង្វាន់ FIFA World Cup ឆ្នាំ 2022 នោះទេ។
គួរដឹងផងដែរថា Schwarzstein បានព្យាបាល Lionel Messi ដោយជោគជ័យ បន្ទាប់ពីគាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានកង្វះខាតផ្នែកអ័រម៉ូនលូតលាស់ (GHD) នៅអាយុ 9 ឆ្នាំ។ រយៈពេល 4 ឆ្នាំ បន្ទាប់ពីការព្យាបាលរបស់វេជ្ជបណ្ឌិតរូបនេះ Messi ត្រូវបានជ្រើសរើសឲ្យទៅលេងនៅ Barcelona (2001)។
យ៉ាងណា Lionel Messi មិនបានភ្លេចគុណដ៏ធំធេងរបស់ Diego Schwarzstein ឡើយ។ គាត់ធ្លាប់បានជូនអំណោយដល់គ្រូពេទ្យរបស់គាត់នូវអាវ Old Boys ដែលមានចុះហត្ថលេខាពីលើដោយមានសរសេរថា “សម្រាប់ Diego Schwarzstein ដោយក្តីស្រឡាញ់ពី Lionel Messi”។ មិនតែប៉ុណ្ណោះ Messi ថែមទាំងបានអញ្ជើញកូនប្រុសរបស់ Schwarzstein ទៅកាន់បន្ទប់ស្លៀកពាក់របស់ក្លឹប Barcelona កាលពីប៉ុន្មានឆ្នាំមុនទៀតផង។
ប៉ុន្តែទោះបីជាមានទំនាក់ទំនងដ៏ល្អជាមួយ Lionel Messi ក៏ដោយ ការយល់ឃើញផ្ទាល់ខ្លួនមួយរបស់ Schwarzstein គឺមិនចង់ឲ្យ Lionel Messi ឈ្នះពាន FIFA World Cup នៅប្រទេសកាតានោះទេ។ Schwarzstein បារម្ភថា ប្រសិនបើអាហ្សង់ទីនឈ្នះពាន រដ្ឋាភិបាលនឹងប្រើប្រាស់ភាពល្បីល្បាញនេះ ដើម្បីជាការបិទបាំងរឿងអាក្រក់មួយចំនួនដែលពួកគេបានប្រព្រឹត្ត។
ថ្លែងទៅកាន់កាសែត The Times លោក Diego Schwarzstein បានពន្យល់ថា៖ “ក្នុងនាមជាអ្នកគាំទ្របាល់ទាត់ ខ្ញុំចង់ឲ្យអាហ្សង់ទីនក្លាយជាជើងឯក។ តែក្នុងនាមជាពលរដ្ឋអាហ្សង់ទីន និងក្នុងនាមជាមនុស្សម្នាក់ ខ្ញុំចង់ឲ្យពួកគេចាញ់ទាំងបីប្រកួត ហើយត្រូវជម្រុះចេញក្នុងពូលតែម្ដង។ ហេតុអ្វី? ខ្ញុំជឿជាក់ថា រដ្ឋាភិបាលប្រជាភិថុតិបោកប្រាស់រាស្ត្រ ដែលពួកយើងមាននៅទីនេះ នឹងប្រើប្រាស់ភាពជោគជ័យរបស់អាហ្សង់ទីននៅ World Cup ដើម្បីបិទបាំងរឿងផ្សេងៗដែលគេបានធ្វើ។ ពួកគេអាចនឹងប្រកាសពីការទម្លាក់តម្លៃរូបិយប័ណ្ណ នៅថ្ងៃដែលក្រុមជម្រើសជាតិប្រកួត នៅពេលដែលគ្មាននរណាម្នាក់ចាប់អារម្មណ៍លើរឿងនោះ”។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ3 days ago
Barcelona ត្រៀមទទួលបានខ្សែការពារចំណូលថ្មីមួយរូប ដោយមិនចំណាយលុយផ្ទេរ
-
បាល់ទាត់អន្តរជាតិ2 days ago
ប្រសិនបើមិនអាចចុះហត្ថលេខាលើ Jude Bellingham បានទេ នោះ Real Madrid នឹងផ្ទេរខ្សែបម្រើរូបនេះជំនួសវិញ
-
បាល់ទាត់អន្តរជាតិ2 days ago
Barcelona ប្រឈមនឹងការបាត់បង់ខ្សែបម្រើ Pablo Gavi នៅចុងបញ្ចប់នៃរដូវកាលនេះ