បាល់ទាត់អន្តរជាតិ
Pedri សារភាពថា គាត់ចង់លេងតទល់គ្នាជាមួយអាហ្សង់ទីន និង Messi ក្នុងវគ្គផ្ដាច់ព្រ័ត World Cup ឆ្នាំនេះ

តារាឆ្នើមរបស់ក្លឹប Barcelona និងជាកីឡាកររបស់ក្រុមជម្រើសជាតិអេស្ប៉ាញ Pedri Gonzalez បានលើកឡើងថា គាត់ចង់ប្រឈមមុខគ្នាជាមួយ Lionel Messi និងក្រុមអាហ្សង់ទីននៅក្នុងវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ 2022 នេះ។
យ៉ាងណាមិញអេស្ប៉ាញ និងអាហ្សង់ទីនត្រូវបានគេរំពឹងថា នឹងឈានទៅដល់ដំណាក់កាលចុងក្រោយនៃការប្រកួតនៅប្រទេសកាតាក្នុងរដូវរងារនេះ ដោយការប្រកួតចុងក្រោយរបស់អាហ្សង់ទីន គឺមិនស្គាល់បរាជ័យទាល់តែសោះក្នុង 36 ប្រកួត ខណៈដែលអេស្ប៉ាញក៏ជាក្រុមដែលលេចធ្លោរខ្លាំងផងដែរបន្ទាប់ពីការចូលមកដឹកនាំរបស់លោក Luis Enrique។
ថ្លែងទៅកាន់ EFE នៅមុនការប្រកួតដំបូងរបស់អេស្ប៉ាញទល់នឹងកូស្តារីកាក្នុងពូល E ខ្សែបម្រើ Pedri បានសារភាពថា គាត់ចង់ប្រឈមមុខជាមួយអាហ្សង់ទីននៅវគ្គផ្តាច់ព្រ័ត្រ។ Pedri បាននិយាយថា៖ “ខ្ញុំចង់ឲ្យអេស្ប៉ាញ និងអាហ្សង់ទីនលេងវគ្គផ្តាច់ព្រ័ត្រនៅ World Cup។ ខ្ញុំចង់លេងតទល់គ្នាជាមួយ Lionel Messi, ខ្ញុំមិនដែលប្រឈមមុខជាមួយគាត់ទេ។ វានឹងក្លាយជារឿងដ៏អស្ចារ្យ”។
Pedri បានបន្តទៀតថា៖ “Messi គឺជាកីឡាករល្អបំផុតដែលខ្ញុំធ្លាប់បានឃើញ។ ការមានឱកាសលេងជាមួយគាត់ជាកិត្តិយសណាស់។ គាត់តែងតែមានកាយវិការល្អចំពោះខ្ញុំ ហើយបានធ្វើនូវរឿងល្អៗសម្រាប់ខ្ញុំ តាំងពីពេលដែលខ្ញុំបានជួបគាត់មក”។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ1 day ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករឆ្នើម Darren Bent ប្រាប់ឈ្មោះអ្នកដែលសមនឹងឈ្នះ Ballon d’Or ឆ្នាំនេះ រវាង Haaland និង Messi