បាល់ទាត់អន្តរជាតិ
អេស្ប៉ាញលុតកូស្តារីកា 7-0 ខណៈដែលអាឡឺម៉ង់ចាញ់ជប៉ុន 2-1
ក្រុមជម្រើសជាតិអេស្ប៉ាញបានឡើងទៅឈរនៅកំពូលតារាងនៃពូល E បន្ទាប់ពីទទួលបានជ័យជម្នះដ៏ធំធេងក្នុងលទ្ធផល 7-0 ទៅលើកូស្តារីកា ក្នុងការប្រកួតបើកឆាក World Cup 2022 របស់ខ្លួនកាលពីរំលងធ្រាតយប់មិញនេះ។
ខ្សែប្រយុទ្ធស្លាប Ferran Torres ដែលលេងឲ្យក្លឹប Barcelona ជាអ្នករកគ្រាប់បាល់បាន 2 គ្រាប់ម្នាក់ឯង ខណៈដែល Dani Olmo, Marco Asensio, Gavi, Carlos Soler និង Alvaro Morata អាចរកគ្រាប់បាល់បានម្នាក់ 1 គ្រាប់។
នៅក្នុងពូល E ដូចគ្នានេះដែរ ក្រុមជម្រើសជាតិជប៉ុនបានធ្វើឲ្យកក្រើកដល់ពិភពបាល់ទាត់យ៉ាងខ្លាំង ដោយពួកគេបានយកឈ្នះក្រុមខ្លាំងឥន្ទ្រីដែកអាឡឺម៉ង់ ក្នុងលទ្ធផល 2-1 និងដណ្ដើមបាន 3 ពិន្ទុ នៅក្នុងការប្រកួតបើកឆាករបស់ខ្លួនផងដែរ។
នៅប្រកួតបន្ទាប់ ក្រុមជម្រើសជាតិអាឡឺម៉ង់នឹងត្រូវធ្វើការធ្ងន់ ដោយប៉ះជាមួយនឹងក្រុមជម្រើសជាតិអេស្ប៉ាញ ហើយពួកគេត្រូវតែព្យាយាមយកជ័យជម្នះឲ្យបាន ដើម្បីមានសង្ឃឹមឡើងទៅវគ្គបន្ទាប់។ ទោះជាយ៉ាងណា ប្រកួតចុងក្រោយដែលក្រុមទាំងពីរបានជួបគ្នានៅ UEFA Nations League កាលពីឆ្នាំ 2020 អាឡឺម៉ង់ បានចាញ់អេស្ប៉ាញក្នុងលទ្ធផល 6-0 ឯណោះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
Bayern Munich សម្រេចចិត្តចរចាជាលើកចុងក្រោយជាមួយ Alphonso Davies
-
បាល់ទាត់អន្តរជាតិ4 days ago
Declan Rice ចង់លេងក្នុងការប្រកួតទល់នឹង Chelsea ទាំងមានរបួសបាក់ម្រាមជើង
-
បាល់ទាត់អន្តរជាតិ1 day ago
ក្លឹបធំៗ 2 បើកច្រកផ្លូវឲ្យ N’Golo Kante ត្រឡប់មកតំបន់អឺរ៉ុបវិញ!