បាល់ទាត់អន្តរជាតិ
Newcastle មិនចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Cristiano Ronaldo ដូចពាក្យចចាមអារ៉ាមឡើយ

ក្លឹបអ្នកមានជាន់ថ្មី Newcastle United ត្រូវបានគេរាយការណ៍ថា មិនបានពិចារណាលើការផ្ទេរតារាឆ្នើម Cristiano Ronaldo ឡើយ ដែលវាមិនដូចជាពាក្យចចាមអារ៉ាមដែលបានលើកឡើងកាលពីពេលថ្មីៗនេះនោះទេ។
បច្ចុប្បន្នកីឡាករវ័យ 37 ឆ្នាំរូបនេះបានក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួន បន្ទាប់ពីក្លឹបរបស់គាត់ Manchester United បានប្រកាសបញ្ចប់កុងត្រាមុនកំណត់។ ខ្សែប្រយុទ្ធ Cristiano Ronaldo នឹងត្រូវស្វែងរកក្លឹបថ្មីបន្ទាប់ពីចប់ភារកិច្ចជាមួយប្រទេសរបស់ខ្លួនដែលជាការប្រកួត World Cup នៅប្រទេសកាតា។
ជាមួយគ្នានេះដែរ Newcastle United, Sporting Lisbon និងតោខៀវ Chelsea ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចង់បានខ្សែប្រយុទ្ធឆ្នើមសញ្ជាតិព័រទុយហ្គាល់រូបនេះ។ ទោះបីជាយ៉ាងណាក៏ដោយ បើតាមការចុះផ្សាយរបស់ Football Insider កាលពីម្សិលមិញនេះ បានបង្ហាញថា ក្លឹប Newcastle United មិនចាប់អារម្មណ៍ក្នុងការផ្ទេរ Cristiano Ronaldo នោះទេ ព្រោះមិនសមស្របនឹងគោលការណ៍ផ្ទេររបស់ក្លឹប ហើយគ្រូបង្វឹកលោក Eddie Howe គិតថា កីឡាករព័រទុយហ្គាល់រូបនេះនឹងមិនអាចលេងបាល់ត្រូវនឹងទម្រង់លេងរបស់គាត់បានឡើយ។
ប្រភព: Sportsmole