បាល់ទាត់អន្តរជាតិ
អ៊ុយរូហ្គាយ ចែកគ្នាម្នាក់ 1 ពិន្ទុ ជាមួយកូរ៉េខាងត្បូង ខណៈដែលប្រកួតបន្ទាប់ត្រូវប៉ះជាមួយ ព័រទុយហ្គាល់

ក្រុមជម្រើសជាតិអ៊ុយរូហ្គាយ និងកូរ៉េខាងត្បូង បានចាប់ផ្តើមការប្រកួតបើកឆាក World Cup ឆ្នាំ 2022 របស់ខ្លួនកាលពីប៉ុន្មានម៉ោងមុននេះ ដោយក្រុមទាំងពីរមិនអាចបំប៉ោងសំណាញ់ទីទៅលើគ្នាបានឡើយ និងរក្សាលទ្ធផលសូន្យស្មើរហូតដល់ចប់ការប្រកួត។ នៅក្នុងពូល H ដដែលនោះដែរ នឹងមានការប្រកួតរបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ ដែលត្រូវប៉ះជាមួយនឹងហ្គាណានៅម៉ោង 11 បន្តិចទៀតនេះ។
យ៉ាងណាមិញឆ្លងកាត់មួយប្រកួតជាមួយកូរ៉េខាងត្បូង ក្រុមជម្រើសជាតិអ៊ុយរូហ្គាយទទួលបានតែ 1 ពិន្ទុប៉ុណ្ណោះ ហើយនៅប្រកួតបន្ទាប់ (ថ្ងៃទី 29 វិច្ឆិកា) ពួកគេនឹងត្រូវប៉ះជាមួយក្រុមខ្លាំងព័រទុយហ្គាល់ដែលដឹកនាំដោយប្រធានក្រុម Cristiano Ronaldo។
អ៊ុយរូហ្គាយត្រូវធ្វើការធ្ងន់ ដើម្បីយកឈ្នះព័រទុយហ្គាល់ឲ្យបាន មិនដូច្នេះទេ ឱកាសក្នុងការឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ នឹងកាន់តែស្ដួចស្ដើងមិនខាន។ ទន្ទឹមនឹងនេះដែរ សម្រាប់កូរ៉េខាងត្បូង ប្រកួតបន្ទាប់ត្រូវជួបជាមួយនឹងហ្គាណា ដែលជាក្រុមខ្លាំងគួរសមមកពីអាហ្វ្រិកខាងលិច។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ21 hours ago
Courtois ប្រាប់ថា ក្នុងចំណោមក្លឹបទាំងអស់ ដែលខ្លួនធ្លាប់លេង មានតែក្លឹបមួយនេះទេដែលល្អបំផុត
-
បាល់ទាត់អន្តរជាតិ3 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi