Connect with us

បាល់ទាត់អន្តរជាតិ

Manchester United ត្រៀម​ដេញ​ថ្លៃ 58 លានផោន សម្រាប់ Sergej Milinkovic របស់​ក្លឹប Lazio

Published

on

Manchester United គ្រោង​នឹង​បង្កើន​ការ​តាម​ប្រមាញ់​ខ្សែបម្រើ Sergej Milinkovic-Savic របស់​ក្លឹប Lazio ខណៈ​ដែល​ពួកគេ​កំពុង​សម្លឹង​មើល​ការ​ផ្ទេរ​ដ៏​មាន​គុណភាព​មួយ​សម្រាប់​ក្រុម​នៅ​រដូវក្តៅនេះ។

វាមិនមែន​ជា​រឿង​ដែល​ត្រូវ​លាក់​បាំង​ទេ សម្រាប់​ក្លឹប​បិសាចក្រហម ដែល​ពួក​គេ​កំពុង​ស្វែង​រក​ខ្សែ​បម្រើ សម្រាប់​ជំនួស​កន្លែង​របស់ Paul Pogba និង Juan Mata ដែល​អាច​នឹង​ចាកចេញ​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ។ ខ្សែ​បម្រើ Ruben Neves, Declan Rice និង Kalvin Phillips សុទ្ធតែ​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយ​នឹង​ការ​ផ្ទេរ​ទៅ​កាន់​ទឹកដី Old Trafford។

តាម​សេចក្ដី​រាយការណ៍​ចុងក្រោយ​មួយ​បាន​ឲ្យ​ដឹ​ថា ក្លឹប​បិសាច​ក្រហម អាច​នឹង​ដាក់ប្រាក់​ដេញ​ថ្លៃ​ជា​លើក​ដំបូង​ចំនួន 58 លានផោន ខណៈ​ដែល​ក្លឹប Paris Saint-Germain ក៏​​ត្រូវ​​បាន​​គេ​បង្ហាញ​ថា ​កំពុង​​មាន​ចំណាប់​អារម្មណ៍​លើ​ការ​ផ្ទេរ Milinkovic-Savic ផងដែរ។

ខ្សែ​បម្រើ​សញ្ជាតិ​ស៊ែប៊ី Sergej Milinkovic-Savic បាន​ស៊ុតបញ្ចូលទី​ចំនួន 9 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួមក្រុម 9 ដង ​ក្នុង​ក្របខ័ណ្ឌ Serie A នៅ​រដូវកាល​នេះ​ជាមួយ​នឹង​ក្លឹប Lazio។ គាត់​ជា​កីឡាករ​សំខាន់​ម្នាក់​ដែល​មិន​អាច​ខ្វះ​បាន​សម្រាប់ Lazio ក្នុង​រយៈពេល 7 ឆ្នាំ​ចុងក្រោយ​នេះ។

ប្រភព: Manchestereveningnews

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២