បាល់ទាត់អន្តរជាតិ
Cody Gakpo នឹងផ្ទេរមកបិសាចក្រហម Manchester United នាខែមករាខាងមុខនេះ

របាយការណ៍ចុងក្រោយមួយបានឲ្យដឹងថា ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប PSV Eindhoven គឺកីឡាករ Cody Gakpo នឹងចូលរួមជាមួយក្លឹបបិសាចក្រហម Manchester United នៅពេលដែលទីផ្សារដោះដូរកីឡាករបើកឡើងវិញក្នុងខែមករាខាងមុខនេះ។
យ៉ាងណាមិញក្លឹបបិសាចក្រហមត្រូវបានគេជឿថា មានគម្រោងច្បាស់លាស់ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធចំណូលថ្មីម្នាក់ទៀតនៅដើមឆ្នាំ 2023 បន្ទាប់ពីក្លឹបបានសម្រេចផ្ដាច់កុងត្រារបស់ Cristiano Ronaldo និងឲ្យកីឡាករវ័យ 37 ឆ្នាំរូបនេះបានចាកចេញមុនកុងត្រាកំណត់។
ប្រភពច្បាស់ការណ៍មួយបានឲ្យដឹងថា Cody Gakpo ធ្លាប់បានពិភាក្សាជាមួយ Manchester United ម្ដងរួមមកហើយ កាលពីរដូវក្តៅកន្លងទៅ ប៉ុន្តែក្លឹបម្ចាស់ជើងឯករបស់អង់គ្លេស 20 សម័យកាលមួយនេះ មិនអាចសម្រេចការផ្ទេរ Cody Gakpo បាន ហើយនៅទីបំផុតពួកគេបានសម្រេចចិត្តចុះហត្ថលេខាលើ Antony ជំនួសវិញ។
លើសពីនេះទៀតថ្មីៗនេះ Cody Gakpo បានប្រាប់កាសែត The Times ថា គាត់ជិតចាកចេញពីក្លឹបបច្ចុប្បន្នរបស់ខ្លួនហើយ និងបានជួបនិយាយគ្នាជាមួយលោក Erik ten Hag ពីរបីដងផងដែរនៅ Manchester United។
ប្រភព: Sportsmole
-
Uncategorized3 days ago
រំលឹកអតីតកាល David Beckham កាលនៅជាកីឡាករ (មានវីឌីអូ)
-
បាល់ទាត់អន្តរជាតិ1 day ago
កីឡាករ Juventus ទស្សនកិច្ចសុខៗ ត្រូវបានគេហៅចូលសេតវិមាន របស់លោក Donald Trump បែកញើសជោគ!!
-
Uncategorized17 hours ago
Kylian Mbappe ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែនៅតែត្រូវតាមដានបន្តសម្រាប់ការប្រកួត Club World Cup