បាល់ទាត់អន្តរជាតិ
Arsenal បោះបង់ការចង់បាន Youri Tielemans និងបង្វែរចំណាប់អារម្មណ៍មកលើ Leandro Paredes វិញ

ក្លឹបកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថា បានកំណត់គោលដៅទៅលើខ្សែបម្រើរបស់ក្លឹប Paris Saint-Germain គឺកីឡាករ Leandro Paredes បន្ទាប់ពីអស់សង្ឃឹមក្នុងការនាំយក Youri Tielemans របស់ Leicester City។
យ៉ាងណាមិញ Youri Tielemans ត្រូវបានគេជឿថា ធ្លាប់ជាគោលដៅនៃការចង់បានរបស់ក្លឹបកាំភ្លើងធំជាយូរមកហើយ កាលពីរដូវក្តៅកន្លងទៅ ប៉ុន្តែការកីឡាករវ័យ 25 ឆ្នាំរូបនេះ មិនអាចផ្ទេរទៅកាន់ទឹកដី Emirates បានសម្រេចឡើយ។
បច្ចុប្បន្ន Youri Tielemans បានឈានចូលដល់ឆ្នាំចុងក្រោយនៃកុងត្រារបស់ខ្លួនជាមួយ Leicester City ដែលមានន័យថា គាត់នឹងក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួននៅពាក់កណ្ដាលឆ្នាំ 2023 ខាងមុខនេះ។
ទោះជាយ៉ាងណាក៏ដោយ មិនមែនមានតែក្លឹបកាំភ្លើងធំ Arsenal មួយទេ ដែលព្យាយាមក្នុងការប្រជែងដើម្បីចុះហត្ថលេខាលើ Tielemans ដោយមានក្លឹបហង្សក្រហម Liverpool និង Real Madrid ក៏ចាប់អារម្មណ៍លើខ្សែបម្រើឆ្នើមរូបនេះដែរ។ ក្នុងចំណោមក្លឹបទាំង 3 នេះ Arsenal ប្រហែលជាមិនអាចប្រជែងយក Youri Tielemans បានឡើយ ដែលជាហេតុធ្វើឲ្យពួកគេបង្វែរការចាប់អារម្មណ៍របស់ខ្លួនមកលើ Leandro Paredes វិញ។
ប្រភព: Sportsmole