បាល់ទាត់អន្តរជាតិ
គ្រូ Real Madrid ប្រាប់ប្រធានក្លឹបឲ្យព្យាយាមចុះហត្ថលេខាលើ Declan Rice

ក្លឹបអធិរាជស Real Madrid ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការនាំយកខ្សែបម្រើកណ្តាលរបស់ក្លឹប West Ham United គឺកីឡាករ Declan Rice នៅក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករនារដូវក្តៅខាងមុខនេះ។
យ៉ាងណាមិញ Declan Rice ត្រូវបានគេដឹងថា នឹងចាកចេញពីក្លឹបញញួរធំ West Ham នៅពេលឆាប់ៗខាងមុខ ដើម្បីស្វែងរកក្លឹបថ្មីដែលមានការប្រកួតប្រជែងខ្ពស់ជាងមុន។ កីឡាករសញ្ជាតិអង់គ្លេសរូបនេះ នឹងក្លាយជាការចាប់អារម្មណ៍ពីក្លឹបធំៗជាច្រើន ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករនាខែមករាដើមឆ្នាំក្រោយ ប៉ុន្តែតម្លៃផ្ទេររបស់ Declan Rice នឹងអាចឡើងដល់ 150 លានផោនឯណោះ។
Declan Rice នៅតែមានទម្រង់លេងលេចធ្លោរ និងជាផ្នែកមួយដ៏សំខាន់ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក David Moyes បើទោះបីជាបច្ចុប្បន្នក្លឹប West Ham ហាក់ដូចជាដុនដាបខ្លាំងក៏ដោយ។ ស្របពេលជាមួយគ្នានេះដែរ យោងតាមរបាយការណ៍ពី El Nacional បានឲ្យដឹងថា លោក Carlo Ancelotti ដែលជាគ្រូបង្វឹករបស់ Real Madrid កំពុងពេញចិត្តសមត្ថភាពរបស់ Declan Rice និងចង់នាំយកខ្សែបម្រើឆ្នើមរូបនេះមកទឹកដីអេស្ប៉ាញ។
ដូចគ្នានេះដែរលោក Carlo Ancelotti បានជម្រុញឲ្យប្រធានក្លឹបលោក Florentino Perez ព្យាយាមធ្វើអ្វីៗគ្រប់យ៉ាងដែលចាំបាច់ ដើម្បីអាចចុះហត្ថលេខាលើ Declan Rice នៅអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅលើកក្រោយនេះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ2 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi
-
បាល់ទាត់អន្តរជាតិ3 days ago
ចាកចេញពី Bayern Munich មិនទាន់បានប៉ុន្មានផង Julian Nagelsmann ត្រូវបានក្លឹបធំៗជាច្រើនចង់បាន!!!