បាល់ទាត់អន្តរជាតិ
Luis Diaz បង្ហាញពីទំហំនៃការស្រឡាញ់របស់គាត់ចំពោះ Lionel Messi

កាលពីពេលថ្មីៗនេះ ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបហង្សក្រហម Liverpool គឺកីឡាករ Luis Diaz បានបង្ហាញពីការពិតមួយរបស់ខ្លួន នៅពេលដែលគាត់បានជួបកំពូលតារាបាល់ទាត់អាហ្សង់ទីន Lionel Messi ជាលើកដំបូង។
Luis Diaz បាននិយាយថា Lionel Messi និង Ronaldinho គឺជាកីឡាករបាល់ទាត់ដែលស្ថិតនៅក្នុងចិត្តរបស់គាត់។ ទោះជាយ៉ាងណា Ronaldinho បានចូលនិវត្តន៍ជាយូរមកហើយ ហើយ Luis Diaz ក៏មិនដែលមានឱកាសលេងតទល់គ្នាជាមួយគាត់ដែរ។ យ៉ាងណា Diaz នៅមានសំណាងមួយ ដោយធ្លាប់ប្រឈមមុខគ្នាជាមួយ Lionel Messi។
ខ្សែប្រយុទ្ធស្លាប Luis Diaz រំជួលចិត្តជាខ្លាំងពេលបានជួប Lionel Messi ជាលើកដំបូង ហើយពេលនោះគាត់ស្ទើរតែស្រក់ទឹកភ្នែក។ និយាយទៅកាន់សារព័ត៌មានអេស្ប៉ាញ SoHo (តាមរយៈ Anfield Watch) Luis Diaz បាននិយាយថា៖ “ខ្ញុំស្ទើរតែស្លាប់, ខ្ញុំស្ទើរតែនិយាយថា ខ្ញុំស្រឡាញ់អ្នក (Messi)… ជាការពិតណាស់ គាត់តែងតែជាផ្នែកមួយនៃការលេងបាល់របស់ខ្ញុំ។ កីឡាករដ៏អស្ចារ្យសម្រាប់ខ្ញុំគឺ Ronaldinho ប៉ុន្តែគាត់បានចូលនិវត្តន៍ជាយូរមកហើយ ខ្ញុំមិនអាចលេងទល់នឹងគាត់បានទេ”។
គួរដឹងផងដែរថា Luis Diaz បានលេងតទល់គ្នាជាលើកដំបូងជាមួយ Messi គឺនៅក្នុងពានរង្វាន់ Copa America កាលពីឆ្នាំ 2019 នៅពេលដែលក្រុមជម្រើសជាតិកូឡុំប៊ីរបស់គាត់បានប៉ះជាមួយអាហ្សង់ទីន។ ពេលនោះវាជាការប្រកួតដ៏អស្ចារ្យមួយសម្រាប់កូឡុំប៊ី ព្រោះពួកគេបានទទួលជ័យជម្នះ 2-0 ទៅលើអាហ្សង់ទីន។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ19 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់អន្តរជាតិ2 days ago
Pep បញ្ជាក់ថា ប្រកួត FA Cup វគ្គផ្ដាច់ព្រ័តយប់នេះ នឹងប្រើប្រាស់អ្នកចាំទីដៃទីពីរ Stefan Ortega