បាល់ទាត់អន្តរជាតិ
Lionel Messi ស៊ុត 1 គ្រាប់ Assist 1 ជួយអាហ្សង់ទីនឈ្នះម៉ិកស៊ិកូ 2-0 ដើម្បីបន្តក្ដីសង្ឃឹមឡើងទៅវគ្គបន្ទាប់

បុរសឆ្នើមរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន Lionel Messi បានជួយឲ្យក្រុមជម្រើសជាតិរបស់ខ្លួនបានបន្តក្តីសង្ឃឹមក្នុងការប្រកួត World Cup បន្តទៀត ដែលអាចមានឱកាសឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ បន្ទាប់ពីការទទួលបានជ័យជម្នះ 2-0 ទៅលើក្រុមជម្រើសជាតិម៉ិកស៊ិកូ។
ខ្សែប្រយុទ្ធ Lionel Messi គឺជាម្ចាស់គ្រាប់បាល់បើកឆាកនៅក្នុងការប្រកួតដោយស៊ុតបញ្ចូលទីពីចម្ងាយក្រៅប្រអប់គ្រោះថ្នាក់ នៅនាទីទី 64។ បន្ទាប់ពីស៊ុតបញ្ចូលទីហើយ Messi បាន Assist បាល់ទៅឲ្យខ្សែបម្រើ Enzo Fernandez ស៊ុត 1 គ្រាប់ថែមទៀតនៅនាទីទី 87។
នៅប្រកួតបន្ទាប់ (ថ្ងៃទី 1 ខែធ្នូ) ក្រុមជម្រើសជាតិអាហ្សង់ទីនរបស់លោក Lionel Scaloni នឹងត្រូវជួបជាមួយក្រុមជម្រើសជាតិប៉ូឡូញ ហើយពួកគេនៅតែត្រូវរ៉ាប់រងភារកិច្ចធំ គឺត្រូវធ្វើយ៉ាងណាឲ្យឈ្នះក្នុងការប្រកួតនោះដើម្បីអាចបន្តដំណើរទៅកាន់វគ្គបន្ទាប់ទៀត។ ទន្ទឹមនឹងនេះដែរ ម៉ិកស៊ិកូបានធ្លាក់ទៅបាតតារាងក្នុងពូល C ដែលមានត្រឹមតែមួយពិន្ទុប៉ុណ្ណោះ បន្ទាប់ពីឆ្លងកាត់ការប្រកួត 2 លើករបស់ខ្លួន ប៉ុន្តែពួកគេនៅតែអាចមានឱកាសឡើងទៅវគ្គ 16 ក្រុម ប្រសិនបើឈ្នះការប្រកួតជាមួយអារ៉ាប៊ីសាអូឌីតហើយរកបានគ្រាប់បាល់ច្រើនគ្រាប់។
ប្រភព: Sportsmole