បាល់ទាត់អន្តរជាតិ
កូស្ដារីកា បន្តក្ដីសង្ឃឹមឡើងទៅវគ្គបន្ទាប់ក្រោយឈ្នះជប៉ុន 1-0

ក្រុមជម្រើសជាតិសាមូរ៉ៃជប៉ុនបានបាត់បង់ឱកាសទទួលបាន 6 ពិន្ទុ ដើម្បីឡើងទៅឈរនៅតំណែងលេខ 1 ក្នុងពូល E បន្ទាប់ពីពួកគេបានចាញ់កូស្តារីកា 1-0 ក្នុងការប្រកួតលើទីពីររបស់ពួកគេក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ 2022 ដែលបញ្ចប់ទៅមុននេះបន្តិច។
លទ្ធផលនេះបានធ្វើឲ្យជប៉ុនឈរនៅក្នុងចំណាត់ថ្នាក់លេខ 2 ក្នុងពូល E តាមពីក្រោយក្រុមជម្រើសជាតិអេស្ប៉ាញ ខណៈកូស្តារីកា ឈរនៅលេខរៀងទី 3 ដែលមាន 3 ពិន្ទុស្មើជាមួយជប៉ុនដែរ។ ស្ថានភាពរបស់ជប៉ុននៅពេលនេះមិនសូវល្អឡើយ ព្រោះប្រកួតក្រោយពួកគេត្រូវជួបជាមួយអេស្ប៉ាញដែលជាក្រុមកំពុងឡើងជើងខ្លាំង។
ដោយឡែកក្រុមជម្រើសជាតិកូស្ដារីកា ដែលដឹកនាំដោយលោក Fernando Suarez នៅមានក្ដីសង្ឃឹមដើម្បីអាចឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ ប្រសិនបើនៅប្រកួតបន្ទាប់ពួកគេអាចយកឈ្នះអាឡឺម៉ង់ ហើយជប៉ុន ចាញ់ រឺស្មើអេស្ប៉ាញ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ1 day ago
Mario Balotelli អះអាងថា កីឡាកររូបនេះមានបច្ចេកទេសញាក់បាល់ល្អជាង Neymar
-
បាល់ទាត់អន្តរជាតិ11 hours ago
អស់ល្អនឹងគ្នាបាត់! Boateng ថា គាត់និយាយកុហកដែលថា Messi ជាកីឡាករល្អបំផុត ព្រោះគ្រាន់តែចង់លេងនៅ Barcelona
-
បាល់ទាត់អន្តរជាតិ23 hours ago
Xavi ប្រាប់ឈ្មោះខ្សែប្រយុទ្ធ 3 រូប ដែលគាត់ពិបាកទប់ទល់បំផុត ក្នុងនាមជាគ្រូបង្វឹកម្នាក់របស់ Barcelona