បាល់ទាត់អន្តរជាតិ
Real Madrid កំពុងចាប់អារម្មណ៍លើខ្សែការពារអាហ្សង់ទីន Lisandro Martinez

ក្លឹបអធិរាជស Real Madrid ត្រូវបានគេរាយការណ៍មកថា កំពុងតាមដានទៅលើទម្រង់លេងរបស់ Lisandro Martinez ក្នុងអំឡុងពេលខ្សែការពាររូបនេះបង្ហាញខ្លួននៅព្រឹត្តិការណ៍ FIFA World Cup 2022 ហើយក្លឹបម្ចាស់ជើងឯកនៅអេស្ប៉ាញ ពិតជាបានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើខ្សែការពារកណ្តាលរូបនេះ។
កីឡាករវ័យ 24 ឆ្នាំ Lisandro Martinez បានផ្លាស់ទៅ Old Trafford ដោយផ្ទេរពីក្លឹបហូឡង់ AFC Ajax ក្នុងកំឡុងទីផ្សារដោះដូរកីឡាករនារដូវក្តៅកន្លងទៅ ហើយបន្ទាប់ពីការផ្ទេរ គាត់បានក្លាយជាកីឡាករសំខាន់សម្រាប់ក្លឹបបិសាចក្រហម ដោយបានបង្ហាញខ្លួន 21 ប្រកួត និងថែមទាំងបានដណ្ដើមតំណែងជាកីឡាករក្នុងជម្រើសដំបូងពី Harry Maguire។
យោងតាមអ្នកកាសែត Hernan Cabrera បានឲ្យដឹងថា ក្លឹប Real Madrid កំពុងតាមដានយ៉ាងសកម្មទៅលើកីឡាករមកពីអាមេរិកខាងត្បូងរូបនេះ ក្នុងគោលបំណងដើម្បីធ្វើការផ្ទេរនៅដំណាក់កាលណាមួយនាពេលអនាគត។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ1 day ago
គ្រូ Real Madrid ប្រាប់ឈ្មោះខ្សែប្រយុទ្ធបីរូបដែលគាត់ចូលចិត្ត និងចង់ឲ្យក្លឹបចុះហត្ថលេខានៅរដូវក្ដៅនេះ
-
បាល់ទាត់អន្តរជាតិ2 days ago
ប្រធាន La Liga ថា កីឡាកររូបនេះនឹងក្លាយជាតារាឆ្នើមប្រចាំលីគអេស្ប៉ាញដូច Messi កាលពីមុន
-
បាល់ទាត់អន្តរជាតិ23 hours ago
World Cup U-20 រកឃើញក្រុមមួយចំនួនដែលឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ